រាជធានីភ្នំពេញ ៖ កូនប្រសាប្រុសរបស់ថៅកែលក់សម្ភារអគ្គិសនីនៅម្តុំវត្តកោះម្នាក់បានកើតទំនាស់ជាមួយបុគ្គលិករបស់ខ្លួនផ្នែកគណនេយ្យ ហើយកូនប្រសាថៅកែនោះបានពុះពោរដោយកំហឹងបាញ់បុគ្គលិកម្នាក់នោះនៅក្នុងហាងលក់សម្ភារអគ្គិសនីរបស់ខ្លួនស្លាប់នៅនឹងកន្លែងដែលមើលទៅគួរឱ្យតក់ស្លុកពន់ពេក ហើយហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៦ ឧសភា ២០១២ គឺហាង ភី ភី ជេណឺរ៉ល លេខ២២៨ នៅម្តុំវត្តកោះតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បុរសបាត់បង់ជីវិតឈ្មោះវង្ស សុក្រឹតសាបុត្រ អាយុ៣២ឆ្នាំ ត្រូវជនដៃដល់បាញ់ចំក្បាល និងខ្លួនស្លាប់ក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះទូច ជាកូនប្រសារបស់ថៅកែហាងខាងលើនេះ បានព្យាយាមគេចខ្លួនពីបន្ទប់មួយទៅបន្ទប់មួយ ខណៈប៉ូលិស និងប៉េអឹមឡោមព័ទ្ធជុំជិត និងរុលចូលទៅក្នុងហាង ដើម្បីឃាត់ខ្លួនជនដៃដល់ ។ ទីបំផុតជនដៃដល់ដឹងខ្លួនថា គេចទៅណាមិនរួចក៏បាញ់ក្បាលខ្លួនឯង១គ្រាប់ស្លាប់ ខណៈពួនសំងំក្នុងបន្ទប់ទឹកមួយ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅក្នុងហាងនេះ ។
តាមបុគ្គលិកក្នុងហាងនិយាយឱ្យដឹងថា សំឡេងផ្ទុះគ្រាប់កាំភ្លើងបានលាន់ឮឡើង៤-៥គ្រាប់ផ្ទួនៗគ្នានៅជាន់ទី១ បង្កឱ្យបុគ្គលិក និងភ្ញៀវក្នុងហាងភ័យរន្ធត់ញ័រដៃជើងផ្អើលឆុររត់ប្រសាចចុះពីជាន់ទី១ មកជាន់ផ្ទាល់ដី ដើម្បីគេចពីគ្រោះថ្នាក់ ហើយភ្លាមនោះគ្មាននរណាដឹងថា ជាការផ្ទុះអាវុធដោយសាររឿងអ្វីនោះទេ ប៉ុន្តែការផ្ទុះអាវុធនេះវាបានកើតឡើង ខណៈកូនប្រសាប្រុសរបស់ថៅកែហាងលក់គ្រឿងប្រើប្រាស់អគ្គិសនីឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយបុគ្គលិកប្រុសផ្នែកគណនេយ្យ...។

No comments:
Post a Comment
yes