មន្ត្រីសាលារាជធានីភ្នំពេញរួមទាំងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធនិងមេដឹកនាំសមាគមគ្រូបង្រៀន
ឯករាជ្យនៅរសៀលថ្ងៃទី៣០ ខែកញ្ញា បានជួបចរចាគ្នាក្នុងសាលារាជធានីភ្នំពេញទាក់ទងទៅនិង
ការហែរក្បួនដែលដឹកនាំដោយលោក រ៉ុង ឈុន ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោកនាថ្ងៃទី០៥ ខែតុលា
ឆ្នាំ២០១០ ខាងមុខនេះ។ ការដឹកនាំហែរក្បួនរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា
ឯករាជ្យនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០ ដែលចាប់ផ្តើមចេញពីចំនុចមុខមន្ទីររដ្ឋសភាចាស់ហែរតាម
ផ្លូវ២៤០ឆ្ពោះទៅកាន់ក្រសួងអប់រំយុវជននិងកីឡានិងធ្វើដំណើរតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅ
វិមានឯករាជ្យនិងបត់ទៅតាមមហាវិថីព្រះសីហនុទៅរដ្ឋសភាដើម្បីដាក់ញត្តិជូនដំណាងរាស្រ្តនោះ ត្រូវ
បានសាលារាជធានីភ្នំពេញមិនអនុញ្ញតអោយធ្វើឡើយ ដោយអោយធ្វើនៅស្នាក់ការសមាគមគ្រូ
បង្រៀនកម្ពុជាឯករាជ្យវិញ។ ប៉ុន្តែលោក រ៉ុង ឈុន នៅតែប្តេជ្ញាហែរក្បួនដដែលបើទោះបីជាសាលា
រាជធានីភ្នំពេញមិនអនុញ្ញាតអោយធ្វើយ៉ាងណាក៏ដោយ។ចំពោះបញ្ហាខាងលើនេះមន្ត្រីសាលារាជធានី
ភ្នំពេញរង់ចាំគោលការពីក្រសួងមហាផ្ទៃក្នុងការអនុញ្ញាត។
No comments:
Post a Comment
yes