សាលាឧទ្ធរណ៏នៅរសៀលថ្ងៃទី១៣ ខែតុលា បានប្រកាសសាលដីកាសំណុំរឿងក្តីមេបក្សប្រឆាំង
សម រង្ស៊ី និង ប្រជាកសិករពីរនាក់ ដកតម្រុយបង្គោលព្រំដែន និង ធ្វើអោយមានការញុះញង់រើសអើង
ជាតិសាសន៏ ដោយសម្រចអោយប្រជាកសិករពីរនាក់គឺអ្នកស្រី មាស ស្រី និងលោក ព្រំ ជា ដោយ
អោយជាប់ពន្ធនាគារត្រឹមរយះពេល៩ខែ២០ថ្ងៃហើយទោសនៅសល់ប៉ុន្មានព្យួរ និងសំណងតម្កល់
ដដែល។ចំណែកឯលោក សម រង្ស៊ី ត្រូវបានសាលាឧទ្ធរណ៏សម្រេចអោយជាប់ពន្ធនាគាររយះពេល
២ឆ្នាំដដែលដោយតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ទុកជាបានការ។សូមជម្រាបថា ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៏នៅថ្ងៃទី១៣ ខែតុលា គឺបន្ទាប់បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០។
លោកស្រី មាស ស្រី និង លោក ព្រំ ជា បានសម្តែងការសប្បាយចិត្តណាស់ចំពោះការប្រកាសសាល
ដីការបស់សាលាឧទ្ធរណ៏ដែលបានផ្តល់ភាពយុត្តិធម៏ដល់ពួកគាត់។លោក សំ សុគង់ មេធាវីការពារក្តី
អោយប្រជាកសិករពីរនាក់បានប្រាប់ក្រុមអ្នកសារព័ត៏មានថា ការតម្កល់សំណងប្រជាកសិករគាត់ក្រី
ក្រពុំមានលទ្ធភាពសងទៅដើមបណ្តឹងទេ។ ហើយប្រជាពលរដ្ឋពិចារណាប្តឹងសារទុក្ខទាក់ទងនិងសំ
ណងនេះ។លោក សំ សុគង់ បានបន្តថា បើគិតថ្ងៃចាប់ខ្លួនកូនក្តីលោកកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៩
បើគិតមកដល់ពេលនេះមានរយះពេល៩ខែ២០ថ្ងៃ ហើយកូនក្តីលោកនិងអាចមានសេរីភាពនៅថ្ងៃទី១៤
រឺ១៥ខែតុលា។លោក ជូង ជូងី មេធាវីការពារក្តីលោក សម រង្ស៊ី បានអោយដឹងថា កូនក្តីលោកមិនបាន
ញុះញង់ធ្វើអោយមានការរើសអើងជាតិសាសន៏ទេគឺកួនក្តីរបស់លោកធ្វើដើម្បីការពារបូរណភាពទឹកដី។
ទាក់ទងទៅនិងការសម្រេចរបស់សាលាឧទ្ធរណ៏ដោយអោយកូនក្តីលោកជាប់ពន្ធនាគារដដែលលោក
និងធ្វើការពីចារណាជាមួយលោក សម រង្ស៊ី ថាតើបន្តប្តឹងទៅតុលាការកំពូលឬយ៉ាងណានោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ លោក សម រង្ស៊ីនិងប្រជាកសិករបានទៅដក
តម្រុយបង្គោលព្រំដែនលេខ១៨៥ស្ថិតនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ហើយត្រូវបានលោក ជា យាង អភិបាលស្រុកចន្រ្ទា ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ សាលាដំបូងខេត្តស្វាយរៀងបានបើកសវនាការជំនុំជម្រះនិងប្រកាស
សាលក្រមអោយលោក សម រង្ស៊ី ជាប់ពន្ធនាគាររយះពេល២ឆ្នាំដោយចោទប្រកាន់ពីបទបំផ្លាញ
តម្រុយបង្គោលព្រំដែនលេខ១៨៥និងធ្វើអោយមានការរើសអើងជាតិសាសន៏។ ចំណែកលោក ព្រំ ជា
និង អ្នកស្រី មាស ស្រី ជាប់ពន្ធនាគាររយះពេល១ឆ្នាំ ដោយចោទប្រកាន់ពីបទ បំផ្លាញតម្រុយបង្គោល
ព្រំដែន៕
No comments:
Post a Comment
yes