នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង១១.00ដល់ម៉ោង១១.៤២នាទី នៅក្នុងស្នាក់ការ
គណបក្ស សម រង្ស៊ី បានធ្វើសន្និសីទកាសែតដោយលោក សម រង្ស៊ី ពីប្រទេសហ្វាំងឡង់ដោយមាន
ការចូលរួមពីមន្រ្តីសមាជិក សមាជិកា និង លោក យន្ត ថារូ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ
លោក នុត រំដួល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និង អ្នកសារព័ត៏មានជាតិ អន្តរជាតិ។
នៅក្នុងសន្និសីទកាសែតលោក សម រង្ស៊ី បានលើកឡើងថា៖
១ ការតស៊ូរបស់អ្នកស្រី មាស ស្រី និង លោក ព្រំ ជា បានធ្វើអោយប្រជាពលរដ្ឋខ្មែរនិងពិភពលោក
បានដឹងថា វៀតណាមចូលយកដីខ្មែរ
២ គណបក្ស សម រង្ស៊ី ចេញមុខការពារបូរណភាពទឹកដី និង ការពារដីស្រែប្រជាកសិករ។
៣ ប្តឹងសម្តេច ហ៊ុន សែន ក្នុងនាមប្រជាពលរដ្ឋខ្មែរដែលបាត់បង់ជីវិតក្នុងផែនការ ក៥ ដែលមាន
សម្តេច ហ៊ុន សែន ហេង សំរិន ដឹកនាំ។
៤ ថ្ងៃណាមួយសម្តេច ហ៊ុន សែន ត្រូវគេអូសកកមកាត់ទោសពាក់ព័ន្ធករណីគប់គ្រាប់បែកថ្ងៃ៣០ មិនា
១៩៩៧ ការសម្លាប់មន្ត្រីជាន់ខ្ពស់គណហ្វ៊ុនស៊ិនប៊ិចក្នុងព្រឹត្តិការណ៏ថ្ងៃ៥ ៦ កក្កដា ការបង្រ្កាបបាតុករ
ក្នុងឆ្នាំ១៩៩៨។
៥ រដ្ឋាភិបាលបានលូកដៃចូលទៅកិច្ចការផ្ទៃក្នុងប្រទេសជិតខាងក្នុងករណីតែងតាំង
លោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា ជាទីប្រឹក្សា។
៦ បំណងចង់រំដោះប្រទេសចេញពីរបបផ្តាច់ការនិងចង់អោយសម្តេចហ៊ុន សែន ចុះចេញពីតំណែង។
៧ ដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០នៅក្រុងញូវយ៉កសហរដ្ខអាមេរិចប្តឹង សម្តច ហ៊ុន សែន និង អ្នកពាក់ព័ន្ធឯកឧត្តម ហ៊ីង ប៊ុនហៀង និង ឯកឧត្តម ហ៊ុយ ពិសិដ្ឋ។
៨ បោះពុម្ពផ្សព្វផ្សាយពាក្យបណ្តឹងប្តឹង សម្តច ហ៊ុន សែន និង អ្នកពាក់ព័ន្ធ។
៩ ធ្វើពីធីរលឹកខួប១៩ឆ្នាំ(២៣តុលា១៩៩១ ២៣តុលា២០១០)កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយលើក
យកបញ្ហារំលោភសិទ្ធិមនុស្ស និង ការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន៕
No comments:
Post a Comment
yes