ប្រជាពលរដ្ឋដែលរស់នៅលើដីគោកក្នុងតំបន់បឹងកក់ចំនួន៧ភូមិនៅថ្ងៃទី១២ ខែតុលា បានលើកគ្នា
ឡើងមកតវ៉ានៅមុខសាលារាជធានីភ្នំពេញដើម្បីអោយលោក កែប ជុតិមា បញ្ឈប់សកម្មភាពបូមខ្សាច់
របស់ក្រុមហ៊ុន សូកាគូអ៊ីន ដែលកំពុងតែបូមពន្លិចផ្ទះសម្បែងរបស់ពួកគាត់ ការលើកគ្នាមកតវ៉ាមុខ
សាលារាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋត្រូវបានកងកំលាំងបង្រ្កាបបាតុកម្មប្រដាប់ដោយដំបងឆក់
និងខែលធ្វើការហាមឃាត់រារាំងមិនអោយប្រជាពលរដ្ខធ្វើការតវ៉ាឡើយ។ការសំរេចចិត្តរបស់ប្រជា
ពលរដ្ឋនាំគ្នាដើរមកស្រែកតវ៉ាស្វែងរកអន្តរាគមន៏នៅមុខសាលារាជធានីភ្នំពេញគឺដោយសារតែក្រុម
ហ៊ុន សូកាគូអ៊ីន នៅតែបន្តបូមខ្សាច់ពន្លិចផ្ទះសម្បែងពួកគាត់។សូមជម្រាបថាបើទោះបីជាប្រជាពលរដ្ឋ
ទាំង៧ភូមិធា្លប់ធ្វើការតវ៉ាជាច្រើនលើកច្រើនសារនៅមុខសាលារាជធានីភ្នំពេញនិងនៅមុខភូមិគ្រឹះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៏យ៉ាងណាក៏ដោយគឺមិនទទួលបានលទ្ធផល
អ្វីទាំងអស់៕
No comments:
Post a Comment
yes