សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 30, 2010

តំណាងរាស្រ្តបក្សប្រឆាំងអំពាវនាវឲ្យមានការផ្តន្ទាទោស
នគរបាលដែលបាញ់ប្រហារប្រជាពលរដ្ឋនៅខេត្តព្រៃវែង

ដោយ ៖

លោក ជា ប៉ូច តំណាងរាស្រ្តគណបក្ស សម រង្ស៊ី​ដែលជាគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា បានថ្លែងថា «ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះម្ចាស់ឡូតិ៍នេសាទ និងប៉ូលិសដែលបានបាញ់​ប៉ងប្រហារទៅលើប្រជាពលរដ្ឋ។ ខ្ញុំសូមឲ្យមានការចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់»។
យោងតាមសមាជិកក្រុមប្រឹក្សាស្រុកពាមរ ខេត្តព្រៃវែង ឈ្មោះ ឈិន តុលា បានឲ្យដឹងថា យ៉ាង​ហោចណាស់មានប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំកោះរការ នៃស្រុកពាមរ ចំនួន៤នាក់ ដែលក្នុង​នោះរួមមានទាំងក្មេងអាយុ១២ឆ្នាំ ផងត្រូវបានបាញ់ឲ្យរងរបួសធ្ងន់ពីសំណាក់នគរបាលដែលការពារ​ឡូតិ៍នេសាទលេខ១៣ ឲ្យជនជាតិយួនកាលពីរាត្រីថ្ងៃទី២៨ ធ្នូ ខណៈដែលប្រជាពលរដ្ឋ បានចុះទៅ​ធ្វើស្រែប្រាំង ដែលមានទីតាំងជាប់នឹងឡូតិ៍នេសាទរបស់ជនជាតិយួននោះ។
ជាមួយគ្នាអង្គការសិទ្ធិមនុស្សអាដហុក ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើជនបង្ករការបាញ់​ប្រហារទៅលើប្រជាពលរដ្ឋខ្លួនឯងនោះផងដែរ។ លោក ចាន់ សូវ៉េត មន្រ្តីផ្នែកច្បាប់របស់អង្គការនេះ​បានហៅទង្វើនោះថា ជាការប៉ុនប៉ងធ្វើមនុស្សឃាត ដែលត្រូវតែធ្វើការផ្តន្ទាទោសជនដៃដល់ឲ្យបាន​តឹងរឹង។
រហូតមកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៏ណាមួយ​ដែលថាអាជ្ញាធរខេត្តព្រៃវែង បានចាត់​វិធានការឃុំខ្លួនជនដៃដល់ដែលបានបាញ់ទៅលើប្រជាពលរដ្ឋ​ឲ្យរងរបួសធ្ងន់នោះនៅឡើយទេ បើ​ទោះបីជាច្បាប់បានកំណត់ថា ការប្រើប្រាស់អាវុធបាញ់ប្រជាពលរដ្ឋណាម្នាក់ បង្ករឲ្យមានរបួសឬស្លាប់
ជាកំហុសធ្ងន់ធ្ងរក្តី៕

ពីទស្សនាវដ្តី សារព័ត៌មានសេរី

No comments:

Post a Comment

yes