រដ្ឋមន្ត្រីការបរទេសថៃបរាជ័យក្នុងការចរចារដោះលែង
ជនជាតិថៃ៧នាក់ចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់

រដ្ឋមន្ត្រីក្រសួងការបរទេសសៀម បានធ្វើដំណើរមកកាន់កម្ពុជានៅរសៀលថ្ងៃទី៣០ ធ្នូ ដើម្បីមកជួប
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងការស្វែងរកអន្តរាគមន៏
ក្នុងការដោះលែងជនជាតិសៀម៧រូប(មានសមាជិកសភា១រូប)ដែលបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជា
កាលពីថ្ងៃទី២៩ ធ្នូ ត្រង់ចំនុចភូមិសាស្ត្រ ភូមិជ័យជោគ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ។នៅក្នុងជំនួប
រយះពេលមួយម៉ោងរវាងលោក កាស៊ីត ភារម្យ រដ្ឋមន្ត្រីការបរទេសទេសសៀម និងរដ្ឋមន្ត្រីការបរទេស
កម្ពុជាលោក ហោ ណាំហុង គឺបានផ្តោតទៅលើបញ្ហានៃការចាប់ជនជាតិថៃ៧នាក់ដែលឆ្លងដែនចូល
ក្នុងដីខ្មែរ។ ប៉ុន្តែការជួបនោះគឺមិនបានលទ្ធផលជាផ្លែផ្កាឡើយ។លោក កាស៊ីត បានលើកឡើងថា ការធ្វើដំណើរមកកម្ពុជាគឺផ្តោតលើការពិតនៃជនជាតិថៃទាំង៧នាក់ ដែលបានចូលក្នុងដីខ្មែរ។ ហើយ
លោកគោរពនូវចលនាយុត្តិធម៏នៅកម្ពុជា និងដើម្បីអោយចលនានេះបញ្ចប់ឆាប់រហ័ស។ចំណែកលោក
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៏បញ្ឆាក់ថា អត់មានបញ្ហាដោះលែងទេទុកអោយ
នីតិវិធីដំណើរការ។ ដរាបណាចូលដល់ដៃតុលាការ រដ្ឋាភិបាលមិនអាចធ្វើអ្វីបានទេ។ លោក ហោ ណាំហុង បានបន្តថា ការឆ្លងដែនចូលមកក្នុងដីខ្មែររបស់ថៃគឺមិនមែនជាលើកទីមួយទេ គឺជាលើកទី៣ ដោយចូលលើកទី១ នៅខែកក្កដា លើកទី២ នៅខែកញ្ញា និងលើកទី៣ នៅខែធ្នូ។ ហើយជនជាតិថៃ
ទាំង៧នាក់បានចូលជ្រៅពី៤០០ ទៅ៥០០ម៉ត្រ ពីព្រំដែន ដោយចូលមកតាមបង្គោលព្រំដែនលេខ៤៦ ៤៧ ហើយចូលមកដល់ភូមិជោគជ័យ១២០០ម៉ែត្រ។ លោក ហោ ណាំហុង បានបញ្ឆាក់ទៀតថា ការចូលមកក្នុងដីខ្មែរគឺមិនមែនការដើរវង្វេងផ្លូវទេ គឺមានចេតនាមកដល់ភូមិកម្ពុជា ៕
No comments:
Post a Comment
yes