សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 1, 2011


សាលាក្រុងអនុញ្ញាតឲ្យអ្នកភូមិបឹងកក់ធ្វើកូដកម្ម
១សប្តាហ៏នៅលើទីលានប្រជាធិបតេយ្យ

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅម្សិលម៉ិញនេះ សាលាក្រុងភ្នំពេញបានអនុញ្ញាតឲ្យតំណាង
សហគមន៏បឹងកក់ ចំនួន៧ភូមិដែលមានគ្នា២១នាក់ចូលជួប។
នៅក្នុងជំនួបសុំធ្វើកូដកម្ម១សប្តាហ៏នោះ សាលាក្រុងភ្នំពេញបានអនុញ្ញាតឲ្យអ្នកភូមិបឹងកក់ចំនួន
៣០០នាក់ ប្រមូលផ្តុំគ្នាធ្វើកូដកម្មលើទីលានប្រជាធិបេតយ្យ ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១១
ប៉ុន្តែមានលក្ខណ៏សំខាន់ៗចំនួន៤គឺ ១ រក្សាសន្តាប់ធ្នាប់ដោយខ្លួនឯងចាប់ពីម៉ោង៦ព្រឹក រហូតដល់
ម៉ោង៦ល្ងាច ឯសមត្ថកិច្ចការពារសន្តិសុខខាងក្រៅ, ២ ជៀសវាងយកវេទិការនេះបំរើផលប្រយោជន៏
នយោបាយ និងហាមមិនឲ្យរិះគន់ដល់សមាជិកសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល និងបុគ្គល,
៣ ក្រោយពេលបញ្ចប់ធ្វើកូដកម្មនៅពេលល្ងាចរៀងរាល់ថ្ងៃត្រូវធ្វើអនាម័យសំអាតទីលាន
ប្រជាធិបតេយ្យដោយខ្លួនឯង, ៤ ក្នុងករណីធ្វើបាតុកម្មនេះមានបញ្ហាណាមួយអ្នកដឹកនាំបាតុកម្ម កូដកម្ម
ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
បើតាមរយៈអ្នកស្រី លី មុំ តំណាងសហគមន៏បឹងកក់បានឲ្យដឹងថាគោលបំណងរបស់អ្នកភូមិគឺទាម
ទារឲ្យមានសំណងសមរម្យ និងទាមទារសុំដី១៥ហិតាសម្រាប់អភិវឌ្ឍន៏លំនៅដ្ឋាននៅនិងកន្លែង ៕

No comments:

Post a Comment

yes