សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 1, 2011


ញឹក ប៊ុនឆៃ ច្រានចោលសំណើរ
ហ៊្វុនស៊ិនប៉ិច៨១

គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានច្រានចោលចំពោះការស្នើសុំបង្កើតគណបក្ស ហ៊្វុនស៊ិនប៉ិច៨១ សារជាថ្មីពីសំណាក់គណបក្ស នរោត្តមរណឬទ្ធិ ការច្រានចោលសំណើនេះត្រូវបានអគ្គលេខាធិការ
គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ប្រកាសជាសាធារណនៅចំពោះមុខសមាជិកសមាជិកា គណបក្សនៅក្នុងស្នាក់ការកណ្តាលនៅថ្ងៃទី១ មករា ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ធ្នូ លោក ឈឹម សៀកឡេង ព្រឹទ្ធបុរសគណបក្ស នរោត្តម រណឬទ្ធិ បានធ្វើលិខិតទៅប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ក្នុងការបន្តការចរចាបង្កើតអោយបាននូវ
គណបក្ស រាជានិយមថ្មីមួយគឺគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ។ អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៏ថា ការបង្រួបបង្រួមគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ ក្នុងការបង្កើតគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ គឺមិនអាចទៅរួចទេ។ ការមិនអាចទៅរួចគឺដោយសារតែ
មានមូលហេតុ២យ៉ាងទី១ ធ្វើអោយបាត់បង់ប្រវត្តិសាស្ត្រ ពីព្រោះគណបក្ស ហ្វ៊ុនស៊ិនប៉ិច មានឈ្មោះ
ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទី២ កុំអោយមានការចោទប្រកាន់ណាមួយកើតមានឡើង។
លោក ញឹក ប៊ុនឆៃ បានបញ្ឆាក់ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាដៃគូរជាមួយរដ្ឋាភិបាល ហើយគោល
បំណងរបស់ហ្វុនស៊ិនប៉ិច គឺដាច់ខាតការពារហ្វុនស៊ិនប៉ិច និងបន្តកិច្ចសហប្រតិបត្តិការជាមួយ
គណបក្សប្រជាជនកម្ពុជា ។ សូមជម្រាបថា នៅថ្ងៃទី២១ ខែមិនា ខាងមុខ គណបក្ស ហ្វុនស៊ិនប៉ិច
និងធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មី ហើយការធ្វើសមាជគឺ៥ឆ្នាំម្តង ៕.

No comments:

Post a Comment

yes