សារតែភាគីខាងយោធាកម្ពុជាមិនទទួលស្វាគមន៏។
មន្ត្រីយោធាជាន់ខ្ពស់ខ្មែរប្រចាំការទិសខេត្តព្រះវិហារដែលសុំមិនអោយបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា គំរោងការ ធ្វើដំណើររបស់
លោក ស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្ត្រីថៃ និងលោក ប្រាយុទ្ធ ចាន់អូចាអគ្គមេបញ្ឆាការ
កងទ័ពជើងគោកថៃ
មកតំបន់ប្រាសាទព្រះវិហារបានលុបចោលវិញប៉ុន្តែត្រូវ បាន
ផ្លាស់ ប្តូរទៅអោយមេបញ្ជាការយោធាភូមិភាគតំបន់២ របស់ថៃលោកឧត្តមសេនីយ៍ថាវ៉ាន់ឆៃសាមុតសាខន ធ្វើដំណើរ មកទស្សនកិច្ចនៅតំបន់ប្រាសាទ
ព្រះវិហារជំនួសវិញ។មន្ត្រីយោធាជាន់ខ្ពស់ខ្មែរបានបញ្ជាក់បន្ថែមថាមេបញ្ជាការយោធាភូមិភាគតំបន់២របស់ថៃលោកឧត្តមសេនីយ៍ ថាវ៉ាន់ឆៃ សាមុត សាខន និងនាយទាហានថៃមួយចំនួនបានធ្វើដំណើរទស្សនកិច្ចក្នុងតំបន់ប្រាសាទ
ព្រះវិហារក្នុងទឹកដីរបស់ខ្មែរកាលពីថ្ងៃទី១០ មករា ឆ្នាំ២០១១ រួចហើយ ដោយសារ
តែកម្ពុជាមិនអាចទទួលស្វាគមន៍របស់ដំណើរមកកាន់ប្រាសាទព្រះវិហាររបស់លោកឧបនាយករដ្ឋមន្ត្រីថៃស៊ូថេបថងស៊ូបាន និងអគ្គមេបញ្ជាការកងទ័ពជើងគោកថៃលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ដែលលុបចោលការធ្វើដំណើរទស្សនកិច្ច មកព្រះវិហារនៅថ្ងៃទី១១មករាឆ្នាំ២០១១៕
No comments:
Post a Comment
yes