សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 11, 2011


សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ផ្អាក​សវនាការពាក់​ពន្ឋ័​នឹង​ជនបរទេស៣​នាក់​ដែល​បាន បញ្ចោ​ញ​លិខិត​អនាមិក​គំរាម​ស្ថានទូត​អូស្ត្រាលី​ អង់គ្លេស​និង​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា

សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១ ជាប់​ពាក់​ព​ន្ឋ័​នឹង​ជនបរទេស​៣​នាក់​ដែល​បាន បញ្ចោ​ញ​លិខិត​អនាមិក​គំរាម​ស្ថានទូត​អូស្ត្រាលី អង់គ្លេស​និង​សហរដ្ឋអាមេរិក​ប្រចាំ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា នោះ បាន​ត្រូវ​សាលាដំបូង​រា​ធានី សម្រេច​ផ្អាក​សវនាការ​នេះ​សិន ហើយ​បន្ត​ទៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១១​ខាង មុខ​នេះ​វិញ​បន្ទាប់ពី​បាន​សាកសួរ​ជនបរទេស បាន​ចំនួន​២​នាក់​រួច​មក​ទល់​នឹង​ម៉ោងជាង​១២​ថ្ងៃត្រង់​។​​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល សវនាការ​រឿង​ក្តី​របស់​ជនបរ​ទេស​៣​នាក់​នេ់ះ ដោយសារ​ពុំ​មាន​វត្តមាន​តំណាង​ស្ថានទូត​ទាំង​៣ ព្រម​ទាំង​ពុំ​មាន វត្តមាន​អ្នកបកប្រែ​ចូលរួម​ក្នុង​ពេល​សវនាការ​។​ ​បុរស​បី​រូបនោះ​មាន​ឈ្មោះ D.P.POUDYAL ហៅ DIP អាយុ​៤៤​ឆ្នាំ ជនជាតិ​នេ​ប៉ាល់ មាន​ទី​លំ នៅផ្ទះ​លេខ​១៥៨ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ,​ឈ្មោះ RAFIQUL ISLAM ហៅ KALAM អាយុ​៤២​ឆ្នាំ ជនជាតិ​បង់​ក្លា​ដេស មុខរប​របើក​ភោជនីយដ្ឋាន​លក់ ម្ហូប​ឥណ្ឌា មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ឈ្មោះ MIAH MOHAMMAD HAYM អាយុ​៤៥​ឆ្នាំ ជនជាតិ​បង់​ក្លា​ដេស​។​​បុរស​ទាំង​នេះ​បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ ក្នុង​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១០ និង​ខែកញ្ញា ឆ្នាំ​២០១០ ដើម្បី​យក​មក​ធ្វើការ​សាកសួរ ពី​ករណី​លិខិត​អនាមិក​គំរាម​ស្ថានទូត​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​កាលពី​ខែ​មេសា ឆ្នាំ​២០១០​កន្លងទៅ​។​​លិខិត​អនាមិក​ដែល​គំរាម​នេះ​បាន​ទៅ​ដល់​ស្ថានទូត​ទាំង​បី​តែម្តង ដែល​ក្នុង​លិខិត​នោះ​មានការ ជាប់​ពាក់​ព​ន្ឋ័​នឹង​ការគំរាមកំហែង​ប៉ុនប៉ង​ធ្វើ​ភេ​វរ​កម្ម​។ លិខិត​អនាមិក​នោះ​ដាក់​ចំណងជើង​ថា “​ភេ​វរ​ករ ចំនួន​៤​នាក់​នៃ​ក្រុម​អាល់​កៃ​ដា​អាស៊ីអាគ្នេយ៍​កំពុង​មាន​វត្តមាន​នៅ​ រាជធានី​ភ្នំពេញ​”​។​​លិខិត​អនាមិក​ដេល​ផ្ញើ​មក​នេះ​មាន​ចុះហត្ថលេខា​ដោយ​មនុស្ស​៦​នាក់​មាន​ ឈ្មោះ DEEP-SHIVA-RAJ-KUMAR-MIYAN និង EDRIS ។ នៅក្នុង​លិខិត​នោះ​ក៏​បាន​បញ្ជាក់​ចោទប្រកាន់​ទៅលើ មនុស្ស​៤​នាក់ ផ្សេង​ទៀត​ថា មាន​ជាប់​ពាក់​ព​ន្ឋ័​នឹង​អំពើ​ភេ​វរ​កម្ម​។​​ឆ្លង​តាម​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច្ច័យ​លើស្នាម​អក្សរសរសេរ​ដៃ​ជា​ភាសា​អង់គ្លេស​នៅលើ លិខិត​អនាមិក​នោះ​រួចមក​ប៉ូលិស​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បុរស​ទាំង​ បី​នាក់ មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

No comments:

Post a Comment

yes