ជនសង្ស័យ២នាក់ក្នុងចំណោម៦នាក់ដែលបាចត្រាក់
ជេរប្រមាទរដ្ឋាភិបាលត្រូវបានបញ្ជូនមកសាលាដំបូង
ក្រុងភ្នំពេញ ដើម្បីធ្វើការសាកសួរ
ជនសង្ស័យចំនួន២នាក់ត្រូវបានកំលាំងក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ
ជនសង្ស័យចំនួន២នាក់ត្រូវបានកំលាំងក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ
និងចោទប្រកាន់ដែលពាក់ពន្ធ័ទៅនិងការបាចខិតប័ណ្ណឬត្រាក់ជេរប្រមាថប្រមុខដឹកនាំរាជរដ្ឋាភិបាលនាពេលកន្លងមកនេះ។
ជនសង្ស័យចំនួន២នាក់ដែលត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៣១មករា២០១១នេះមាន ៖
១ឈ្មោះសូខេមរៈភេទប្រុសអាយុ២៥ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៩មករា២០១១។
២ឈ្មោះម៉េងហុងអាយុ២៦ឆ្នាំភេទប្រុសត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៩មករា២០១១ក្នុងខណ្ឌចំការមនក្រុងភ្នំពេញ។
សូមជំរាបផងដែរថាចំនែកឯជនសង្ស័យចំនួន៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការខេត្តតាកែវទីដែលជនទាំងនោះធ្វើសកម្មភាពបាចខិតប័ណ្ណឬត្រាក់ជេរប្រមាថរដ្ឋាភិបាលនាពេលកន្លងមកនេះ៕
No comments:
Post a Comment
yes