សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011

សម្ងាត់ ដើម្បីបោះឆ្នោតរើសក្រុម មេដឹកនាំជាថ្មី

​ក្រុម​កុម្មុយនិស្ត ​ដែល​កំពុង​កាន់​អំណាច​ របស់​ប្រទេស​វៀត​ណាម​ បាន​ជួប​គ្នា​ក្នុង​មហា​សន្និ​បាត​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧ មក​រា ដើម្បី​ជ្រើស​មេ​ដឹក​នាំ​ថ្មី​មួយ​ក្រុម​ដែល​គេ​រំពឹង​ថា នឹង​គ្រប់​គ្រង​យុទ្ធនាការ​ធ្វើ​ទំនើប​ភាវូបនីយ​កម្ម​សេដ្ឋ​កិច្ច ខណៈ​បដិសេធ​មិន​បោះ​បង់​ចោល​ប្រព័ន្ធ​នយោ​បាយផ្តាច់​ការ​របស់​ប្រទេស​នេះ​។ មហា​សន្និ​បាត​ដែល​មាន​ការ​លាក់​បាំងនេះ​ មាន​បំណង​រៀប​ចំ​ផែន​ការ​គោល​ដៅ​របស់​ប្រទេស​សម្រាប់​រយៈពេល​៥​ឆ្នាំ​ បន្ទាប់ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​ខាង​សេដ្ឋ​កិច្ច​ចេះ​តែ​កើន​ឡើង​ ក្នុង​នោះ​មាន​ទាំង​កំណើន​អតិផរ​ណា​និង​រូបិយ​ប័ណ្ណ​ចុះ​ខ្សោយ។
​ប្រតិភូ​ជិត​១៤០០​នាក់ ត្រូវ​បាន​គេ​រំពឹង ថា នឹង​បោះ​ឆ្នោត​ក្នុង​បន្ទប់​បិទ​ទ្វារ ដើម្បី​ ជ្រើស​រើស​គណៈ​កម្មា​ធិការ​មជ្ឈិម​ពិសេស ដែល​ប្រភព​បក្ស​និយាយថា បាន​ទទួល​យក​តួនាទី​កាន់​តែ​សំខាន់​ឡើង​ ខណៈ​ក្រុម​កុម្មុយនិស្ត​នេះ​ស្វែង​រក​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​កាន់​តែ​ ច្រើន​និង​បាន​ច្រាន​ចោល​ការកែ​ប្រែ​នយោបាយ​សំខាន់​ ដូច​ជា​ពហុ​បក្ស​។ កាល​ពី​ថ្ងៃ​ចន្ទ​ឬ​ថ្ងៃ​អង្គារ​សមាជិក​គណៈ​កម្មា​ធិការ​មជ្ឈិម​ដែល​ទើប​ នឹង​ជ្រើស​តាំង​ថ្មី​ៗ​២០០​រូប ត្រូវ​បាន​គេ​រំពឹង​ថា​ បោះ​ឆ្នោត​ដើម្បី​ជ្រើស​តាំង​អគ្គ​លេខា​ធិការបក្ស និង ធ្វើ​ការ​បោះ​ឆ្នោត​ដាច់​ដោយ​ឡែក​មួយ​ទៀត​សម្រាប់​សមាជិក​ការិយាល័យ​នយោបាយ​ ៧​រូប ដែល​ជា​អ្នក​កំណត់​គោល​នយោ​បាយ​រដ្ឋា​ភិបាល។ ក្រុម​ប្រតិភូ ដែល​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក ថា «សម​មិត្ត» បាន​ជួប​ជុំ​គ្នា​តាំង​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​ដើម្បី​មហា​សន្និ​បាត​រៀង​រាល់​៥​ឆ្នាំ​ម្តង​នេះ នៅ​សាល​ធំ​ដែល​មាន​តាំង​លម្អជា​ពណ៌​ក្រហម​កុម្មុយនិស្ត ជាមួយ រូប​ភាព ស្ថាបនិក​បក្ស និង​ជា​អតីត​ប្រធានា​ធិបតី ហូ ជីមិញ ដែល​គេ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​របស់​ពួក​គេ។ ក្រុម​អ្នក​សង្កេត​ការណ៍​កំពុង​រំពឹង​ថា​លោក​ង្វៀន ភូចុង វ័យ​៦៦​ឆ្នាំ​ដែល​ប្រភព​បក្ស​ខ្លះ និយាយ​ថា​ ស្និទ្ធ​នឹង​ចិន ដែល​ជា​គូ​ប្រជែង​ប្រទេស​វៀត​ណាម នឹង​ត្រូវ​ជាប់​ឆ្នោត​ជា​ប្រធាន​បក្សកុម្មុយ​និស្ត។ អ្នក​ការ​ទូត​អាស៊ី​ម្នាក់ បាន​ពណ៌នា​លោក​ចុង​ថា ជា «តា​ទួត​» ហើយ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​លោក​ថា កំពុង​បង្ក​សម្ពាធ​បន្តិច​បន្តួច​ចំពោះ​នាយក​រដ្ឋ​មន្ត្រី ង្វៀន​តឹនយុង។ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ទំនង​ជា​រក្សា​បាន នូវ​តំណែង​របស់លោក​ក្នុង​នាម​ជា​ឥស្សរ​ជន​ដ៏​មាន​អំណាច​បំផុត​របស់​ប្រទេស​ នេះ ថ្វីបើ​មាន​ការ​តស៊ូ​អំណាច​ផ្ទៃ​ក្នុង​ នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​មួយ ដែល​ក្រុមអ្នក​វិភាគ​និយាយ​ថា មាន​ការ​វិវត្ត​យឺត​យ៉ាវ ថ្វី​បើ​មាន​ភាព​រឹង​ត្អឹង​ក៏​ដោយ។ ក្រុម​អ្នក​វិភាគ និយាយ​ថា កំណើន​សេដ្ឋ​កិច្ច​៥​ឆ្នាំ​របស់​វៀត​ណាម​ បាន​ជួយ​បក្ស​កុម្មុយ​និស្ត​នេះ ទទួល​បាន​ការ​គាំទ្រ​ប្រកប​ដោយ​ប្រជាប្រិយ​ ប៉ុន្តែ​របប​នេះ​មិន​បាន​ អត់​ឱន​ចំពោះ​ការ​គំរាម​កំហែង​ដែល​គេ​​បាន​ដឹង​ចំពោះ​អំណាច​របស់​ខ្លួន​ឡើយ។ ស្ថាន​ទូត​អាមេរិក បាន​និយាយ​ថា អ៊ិន ធឺណិត​ និង​សេរី​ភាព សារព័ត៌​មាន​ត្រូវ​បាន​គេ​បិទ​បាំង​នៅ​វៀត​ណាម​កាល​ពី​ឆ្នាំមុន​ ក្នុង​អំឡុង​ពេល​បង្ក្រាប​មួយ ដែល​គេ​ឃើញ មនុស្ស​ជិត​៤០​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ ឬ កាត់​ទោស។ អតីត​ប្រធាន​សភា​ជាតិ លោក​ង្វៀន វ៉ាន់អាន បាន​និយាយ​ថា សមាស​ភាព​គណៈ​កម្មាធិការ​មជ្ឈិម គឺ​សំខាន់​ខ្លាំង​ណាស់។
​លោក​ត្រូវ​បាន​គេហ​ទំព័រ​ VietnamNet​ដក​ស្រង់​សម្តី ដែល​ថ្លែង​ថា៖ «ជម្រើស​មិន​ត្រឹម​ត្រូវ នឹង​នាំ​មក​នូវ​អន្តរាយ​»។ ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់​សង្ស័យ​ពី​ការ​កែប្រែ​ទិស​ដៅ​របស់​បក្ស​ដែល​ កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជាក់​ពី​ «តួ​នាទី​សំខាន់» សម្រាប់​វិស័យ​សេដ្ឋ​កិច្ច​រដ្ឋ​របស់​ខ្លួន រយៈ​ពេល​២៥​ឆ្នាំ បន្ទាប់​ពី​វៀត​ណាម​ដែល​ខ្ទេច​ខ្ទាំ​ ដោយ​សង្គ្រាម បាន​ចាប់​ផ្តើម​គោល​នយោ​បាយ​«ដូយ​ម៉ឺយ» ដើម្បី​ប្រ​កាន់​យក​ទៅ​ផ្សារ​សេរី​និង​ងាក​ចេញ​ពី​ប្រព័ន្ធ​សេដ្ឋ​កិច្ច​ផែន ​ការ​ដ៏​រឹង​ត្អឹង​មួយ​។ ការ​អំពាវនាវ បាន​កើនឡើង​សម្រាប់​ថ្នាក់​ដឹក​នាំ​ដាច់​ខាត​កែ​ទម្រង់​សេដ្ឋ​កិច្ច​និង​ ជម្នះ​រាល់បញ្ហា​ប្រឈម ដែល​មាន​ទាំង​ឱន​ភាព​ពាណិជ្ជ​កម្ម​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សោយ និង​ការ​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ចំណោម​សហ​គ្រាស​គ្រប់​គ្រង​ដោយ​រដ្ឋ​។ នៅ​ក្នុង​ប្រទេស​មួយ​ញាំ​ញី​ដោយ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ប្រតិភូ​ខ្លះបាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​សម្រាប់​ក្រុម​មេ​ដឹក​នាំ​ដែល​ ជាប់​ឆ្នោត​ថ្មី ត្រូវ​ចាត់​វិធាន​ការ។ ប្រតិភូ យ៉ាង វ៉ាន់​សួង ប្រាប់​កាសែត​មួយ ថា៖ អ្នក​ទាំង​នេះ ​ត្រូវ​តែ​តាំង​ចិត្ត​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ៕​ ប្រភពព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

yes