សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 10, 2011


ជនជាតិថៃឆ្លងដែនចូលកម្ពុជាខុសច្បាប់
និងត្រូវសាកសួរបន្ថែមទៀតនៅថ្ងៃទី១២ មករា


ចៅក្រម ស៊ើបសួរ សាលា ដំបូង រាជ ធានី ភ្នំពេញ និង ធ្វើ ការ សាក សួរ បន្ថែម ទៀត ទៅ លើ ជន ជាតិ ថៃ​ទាំង​៧​នាក់​នៅ ថ្ងៃ ទី ១២ មករា ដែល បាន ឆ្លង ដែន ចូល ក្នុង ទឹក ដី កម្ពុជា ដោយ ខុស ច្បាប់ និង ចូល ទី លាន យោធា ដោយ មាន បំណង ទុច្ចរិត កាល ពី ថ្ងៃ ទី ២៩ ធ្នូ ឆ្នាំ ២០១០ នៅ ភូមិជ័យជោគ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ត្រង់ បង្គោល ឡាក់ លេខ៤៦ ។

ក្រុម ពួក អាវ លឿង ថៃ នៅ ព្រលប់​ថ្ងៃ​ទី​១០ មករា បាន​ជួបជា​មួយ​និង​មេ​ធាវី​កម្ពុជា​២​នាក់​ដែល​ការ​ពារ​ក្តី​អោយ​ជន​ជាតិ​ថៃទាំង​៧​នាក់​គឺ​លោក​រស់ អូន និង​លោក ប៉ិច វិច្ឆិកា ក្នុង​គោល​បំណង​សិក្សា​ពី​ផ្លូវ​ច្បាប់ និង​សិក្សា​សំណុំ​រឿង​របស់​ជន​ជាតិ​ថៃ​ទាំង​៧នាក់។​ក្រុម​ពួក​អាវ​លឿង​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​មេ​ធាវី​រួចថា នៅ​ថ្ងៃ​ទី១២ មករា ចៅ​ក្រម​ស៊ើប​សួរ​និង​ធ្វើ​ការ​សាក​សួរ​បន្ថែម​ទៀត​ទៅ​លើ​លោក ផានិច និង​ជំនួយ​ការ​ម្នាក់​ទៀត​៕

No comments:

Post a Comment

yes