សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 10, 2011


លោក ហ៊ុន សែន ព្រមានចាប់ខ្លួន
អ្នកដែលថាខ្លួនក្បត់ជាតិ


លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​ប័ត្រ​ដល់​និស្សិត​សាលា​ឯក​ជន​មួយ កាល​ពី​ព្រឹក​មិញ​នេះ បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ ដោយ​ថា នឹង​ចាប់​ខ្លួន​អ្នក​ដែល​រិះ​គន់​ថា ខ្លួន​ក្បត់​ជាតិ ទោះ​អ្នក​នោះ​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ក៏​ដោយ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
ការ​ព្រមាន​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ធ្វើ​ឡើយ​ក្រោយ​ពី​មាន​ទស្សនៈ​ខ្វែង​គ្នា​រវាង​អ្នក​នយោ​បាយ អំពី​អត្ថ​ន័យ​ថ្ងៃ​៧ មករា។ ដោយ​លោក ហ៊ុន សែន បាន​ថ្លែង​ថា «… ឥឡូវ​ខ្មែរ​មាន​តែ​មួយ ពិត​មែន​តែ​មាន​បក្ស​ច្រើន ហើយ​បក្ស​ហ្នឹង​គេ​ខំ​លាប​ពណ៌​ឲ្យ​យើង​ទៅ​ទៀត អាពួក​កុម្មុយ​នីស្ត អា​ពួក​ផ្តាច់​ការ អើ​អ្ហែង​លាប​ទៅ … តែ​សុំ​ផ្តាំ​មួយ​ម៉ាត់ កុំ​ជេរ​ពួក​អា​ក្បត់​ជាតិ តែ​ជេរ​រឿង​ហើយ … »។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ដែល​បាន​ចេញ​ព្រះ​រាជ​សារ​អប​អរ​សាទរ​ថ្ងៃ​៧ មករា ផង​ដែរ ដោយ​ថា នេះ​ជា​សច្ចៈ​ធម៌​ប្រវត្តិ​សាស្រ្ត។គួរ​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​សម្តេច​ក្រុម​ព្រះ ប្រធាន​គណ​បក្ស​នរោត្តម​រណប្ញទ្ធិ ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី០៥ ខែ​មករា បាន​លើក​ឡើង​ថា ជោគ​ជ័យ​ថ្ងៃ​៧ មករា បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា រួច​ផុត​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ហើយ​បាន​នាំ​ឲ្យ​ខ្មែរ​គ្រប់​និន្នា​ការ​មាន​ឱកាស​បង្រួប​បង្រួម​ផ្សះ​ផ្សារ​ជាតិ និង​បង្កើត​បាន​ជា​ព្រះ​រាជា​ណា​ចក្រ​ទី២៕

ពី សារព័ត៌មានសេរី

No comments:

Post a Comment

yes