សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 29, 2011

លោក កឹម សុខា ៖ មិនមែនចុះចូលជាមួយគណបក្ស
សក រង្ស៊ី ទេ គឺបបួលធ្វើសម្ព័ន្ធភាព


ប្រ ធាន គណបក្ស សិទ្ធិមនុស្ស លោក​កឹម សុខា បាន បញ្ឆាក់ នៅ ថ្ងៃទី២៩ មករា ថា លោក មិន មែន យក គណបក្ស សិទ្ធិមនុស្ស ទៅ ចុះ ចូល ជា មួយ គណបក្ស សម រង្ស៊ី ទេ ។ ហើយ លោក បបួល គណ បក្ស សម រង្ស៊ី ធ្វើ សម្ព័ន្ធ ភាព ជា មួយ គណបក្ស សិទ្ធិមនុស្ស ដើម្បី មាន ការ គាំ ទ្រ ពី ប្រជា ពល រដ្ឋ ច្រើន នៅ ពេល បោះ ឆ្នោត ខាងមុខ ។
លោក កឹម សុខា បាន បញ្ឆាក់ បន្ថែម ទៀតថា លោក មិន បាន ទៅ សុំ តំណែង ពី គណបក្ស សម រង្ស៊ី ទេ ហើយ គណបក្ស សម រង្ស៊ី កំពុង តែ មាន អំនួត ក្នុ ងការ ធ្វើ សម្ព័ន្ធ ភាព ។ ហើយ ការ ចង ស័ម្ពន្ធ ភាព គណបក្ស ទាំង ពីរ រឹងមាំ ធ្វើ អោយ មាន ប្រជា ធិបតេយ្យ និង ប្រជា ពលរដ្ឋ គាំទ្រ ច្រើន ។

សូម ជម្រាប ថា លោក សម រង្ស៊ី ប្រធាន គណបក្ស ប្រឆាំង កាល ពី ថ្ងៃទី២៤ មករា បាន ធ្វើ លិខិត មក លោក កឹម សុខា ប្រធាន គណបក្ស សិទ្ធិមនុស្ស ដោយ បាន បង្ហាញ រូម មន្ត ពី ការ បង្រួប បង្រួម រវាង គណ បក្ស ទាំងពីរ ។ ហើយ នៅ ថ្ងៃ ទី២៥ មករា លោក កឹម សុខា បាន ធ្វើ លិខិត ទៅ លោក សម រង្ស៊ី វិញ ដោយ ជម្រុញ អោយ ក្រុម ការងា រនៃ គណបក្ស​ទាំង ពី រ បន្ត កា រជជែក គ្នា អោយ បាន ច្បាស់ ពី ការ បង្រួប បង្រួម និង ទាម ទារ អោយ គណ បក្ស សម រង្ស៊ី បង្ហាញ គោល ជំហរ អោយ បាន ច្បាស់ លាស់ ពី ការ​ បង្រួប បង្រួម ៕

No comments:

Post a Comment

yes