ចាប់ខ្លួនជនសង្ស័យ៥នាក់ដែលបាចខិតប័ណ្ឌប្រមាថ
ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានសមាជិក
គណបក្ស សម រង្ស៊ី ម្នាក់ផងដែរ
ក្រុម បាច ខិត ប័ណ្ណ ឬ ត្រាក់ រិះគន់ ជេរ ប្រមាថ ប្រមុខ ដឹក នាំ រាជ រដ្ឋា ភិបាល កម្ពុជា ជា ពិ សេស លោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន ក្នុង រយះ ពេល ពីរ ថ្ងៃ ជាប់ គ្នា(២៧ ២៨ មករា) នោះ គឺ នៅ ក្នុង ខេត្ត បាត់ ដំបង ខណ្ឌ ចំការ មន និង ខណ្ឌ ៧មករា ក្រុង ភ្នំពេញ ត្រូវ បាន សមត្ថ កិច្ច ធ្វើ ការ ចាប់ ឃាត់ ខ្លួន នៅ ថ្ងៃ ទី២៩ មករា នេះហើយ ។
ប្រ ភព ច្បាស់ ការ ពី មន្រ្តី ជាន់ ខ្ពស់ នគរ បាល បាន បង្ហើប អោយ ដឹង ថា និស្សិត សកល វិទ្យា ល័យ ជាតិ អប់រំ ម្នាក់ ត្រូវ បាន ចាប់ ឃាត់ ខ្លួន នៅ ថ្ងៃទី២៩ មករា នេះ ដោយ សង្ស័យ ថា មាន ការ ពាក់ ព័ន្ធ និង ការ ធ្វើ សកម្ម ភាព បាច ខិត ប័ណ្ណ ឬ ត្រាក់ ជេរ ប្រមាថ
ប្រ មុខ ដឹក នាំ រដ្ឋា ភិ បាល ។
ជន សង្ស័យ ដែល ត្រូវ ចាប់ ឃាត់ ខ្លួន មាន ឈ្មោះ សិន វិសាល ក្នុង នោះ មាន ក្រុម ប្រឹក្សា ឃុំ គណ បក្ស សម រង្ស៊ី ម្នាក់ ឈ្មោះ ពេជ្រ សារឿន និង មនុស្ស បី នាក់ ផ្សេង ទៀត ។ ប្រ ភព បាន បន្តថា ជន ទាំង ៥នាក់ ត្រូវ បាន សមត្ថ កិច្ច ចាប់ ឃាត់ នៅ កន្លែង ផ្សេង ៗ គ្នា
ដូច ជា នៅខេត្តក្រចេះ តាកែវ កណ្តាល និង នៅ រាជ ធា នី ភ្នំ ពេញ ។ ប្រ ភព បាន បន្ត ថា ជន សង្ស័យ ទាំង៥នាក់ និង ត្រូវ បញ្ឆូន ទៅ កាន់ សាលា ដំបូង ខេត្ត តាកែវ នៅថ្ងៃទី៣០ មករា ដើម្បី អោយ តុលា ការ ធ្វើ ការ ចោទ ប្រ កាន់ ទៅ តាម ផ្លូវ ច្បាប់ ។
ស្នង ការ ប៉ូ លីស រាជ ធានី ភ្នំពេញ លោកទូច ណារ៉ុថ បាន ឱ្យ ដឹង នៅ ថ្ងៃ នេះ ថា ជនសង្ស័យ មានឈ្មោះ ស៊ិន វិសាល ជានិស្សិត ។ បច្ចុប្បន្ន នេះ ជន សង្ស័យ កំពុង ត្រូវ បាន សួរ ចម្លើយ ដោយនា យក ដ្ឋាន កណ្តាល សន្តិសុខ ក្រសួង មហា ផ្ទៃ។
សូម ជម្រាប ថា ខិត បណ្ណ ជេរ ប្រ មាថ រដ្ឋាភិ បាល ត្រូវ បាន ជន មិន ស្គាល់ មុខ តែង តែ ធ្វើ សកម្ម ភាព បាច នា ពេល កន្លង មក នេះ នៅ តាម បណ្តា ខេត្ត មួយ ចំនួន ដូច ជា ខេត្ត តាកែវ ទី ដែល ជន មិនស្គាល់ មុខ តែង តែ ធ្វើ សកម្ម ភាព បាច ជា ច្រើន ដង ខេត្ត បន្ទាយ មានជ័យ ខេត្ត បាត់ដំបង ខេត្ត ព្រះ វិហារ និង ខេត្ត សៀមរាប ៕
No comments:
Post a Comment
yes