យន្តហោះស៊ើបការណ៏សៀម ហោះចូល
តំបន់ហាមឃាត់ព្រំដែនកម្ពុជា
ប្រភព ព័ត៏មាន ពីមន្ត្រី បានអោយ ដឹងថា មានយន្តហោះប្រភេទ ស៊ើបការណ៏ របស់សៀម បានហោះកាត់តំបន់ហាម ឃាត់ លើបន្ទាត់ព្រំដែន នៅស្រុកអន្លង់វែង ហោះហើរ ពីកើតទៅលិច ដោយហោះកាត់ពីលើប៉ុស្តិ៍ ត្រល់ នៅម៉ោង១២ ថ្ងៃត្រង់ និងហោះកាត់ប៉ុស្តិ៍ ជាំ នៅម៉ោង១២ និង ០៤នាទី ហើយបានហោះកាត់ប៉ុស្តិ៍ តាទុំ នៅម៉ោង១២ និង ១០នាទី កាលពីរសៀលថ្ងៃទី ២០ មករា ២០១១នេះ ។សំរាប់ដើមឆ្នាំ២០១១នេះ មន្ត្រីយោធានៅព្រំដែនកម្ពុជា-សៀម ស្ថិតក្នុងតំបន់អន្លង់វែង បានចាត់ទុកថា នេះជាលើកទី១ ដែលមានយន្តហោះប្រភេទ ស៊ើបការណ៏ បានហោះ កាត់តំបន់ហាមឃាត់ លើបន្ទាត់ព្រំដែន នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈមនិងស្រុកភូស៊ីន ខេត្តសុរិន្ទ ប្រទេសសៀម ។ក្រុមមន្ត្រីយោធានៅទីនោះបានហៅការ ហោះហើរយន្តហោះបែបស៊ើបការណ៏លើបន្ទាត់ព្រំដែនខាងលើ គឺជាការរំលោភបំពាន ជាថ្មីសំរាប់ដើមឆ្នាំ២០១១នេះ ។
No comments:
Post a Comment
yes