សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011

នៅថ្ងៃទី ១៥ ខែមិនា

​Facebook នឹង​ត្រូវ​បិទ​លែង​ដំណើរការ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មិនា បើ​តាម​ប្រភពពី Weekly World News។ រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​កំពុង​តែ​រាល​ដាលហាក់​បី​ដូច​ជា​ហួសហេតុ។ លោក Mark Zuckerberg ដែល​ជា​អ្នក​គ្រប់គ្រង​លើ​សេវាកម្ម​ទំនាក់​ទំនង Facebook បាន​ប្រកាស​នៅ​ក្នុង​ការ​ប្រជុំ​បន្ទាន់​មួយ​នៅក្រៅ ការិយាល័យ Palo Alto ថា៖ “ Facebook” នឹង​ត្រូវ​បាន​បិទ​ឲ្យ​លែង​ប្រើ​ប្រាស់​នៅ​ក្នុង​ខែ​មិនា​ខាង​មុន​នេះ ដែល “ Facebook បាន​លែង​ស្ថិត​នៅ​ក្នុងការ​ត្រួតត្រា​ទៅ​ទៀត” ហើយ​នឹង​ការ​ដាក់​ទម្ងន់​នៃ​ការ​គ្រប់គ្រង​ក្រុមហ៊ុននេះ​បាន​ធ្វើ​ឲ្យ​ ជីវិត​របស់​ខ្ញុំ​ស្ថិត​ទៅ​រក​ភាព​វិនាស​ខ្ញុំ​ត្រូវ​តែ​បញ្ចប់​នូវ​រាល់​ ដំណើរការ​ឆ្កួត​នេះ​តទៅ​ទៀត” ។ លោក Zuckerberg បាន​បាន​បន្តទៀត​ថា​វា​នឹង​ត្រូវ​បញ្ចប់​ឲ្យ​លែង​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ១៥ ខែ​មិនា​ដូច្នេះ​រាល់​អ្នក​ប្រើ​ប្រាស់​សេវាកម្ម Facebook ទាំងឡាយ​នឹង​ត្រូវ​លែង​បាន​ចូលទៅ​ប្រើប្រាស់​នូវ​គណនី​របស់​ពួក​គេ​ត​ទៅ​ ទៀត​ឡើយ។ ការ​បិទ​ឲ្យ​លែង​ប្រើប្រាស់​នូវ​សេវា​កម្ម​នេះ​ហាក់​ដូច​ជា​ខ្លាំង​ក្លា​និង ​ជា​មេរោគ​មួយ​នៃ​ពាក្យ​ច​ចាម​អារាម។ មូល​ហេតុ​ផ្សេង​ៗ​នៃ​បញ្ហា​នេះ​នៅ​តែ​មានការ​យល់​ច្រឡំ​ទៅ​ដល់​អ្នក​ដែល​ ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទាំង​ឡាយ​ប៉ុន្តែ​យើង​មិន​ទាន់​មាន​ ភស្តុតាង​ពិត​ប្រាកដ​ណា​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ។
​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ព្រឹក​មិញ​ជុំវិញ​ព័ត៌មាន​ដែល​ថា Website Facebook.com នឹង បញ្ឈប់​ដំណើរ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥-មីនា-២០១១​ខាង​មុខ​នេះ។ បើ​តាម​សារ​ព័ត៌មាន WeeklyWorldNews.com លោក Mark Zuckerberg ដែល​ជា​អ្នក​បង្កើត Facebook បាន​មាន​ប្រសាសន៍​ថា Facebook នឹង​បិទ​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​TI 15-មីនា-2011 ខាង​មុខ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ Facebook បាន​ធ្លាក់​ដល់​ស្ថានភាព​មិន​អាច​គ្រប់​គ្រង​បាន​ហើយ​បង្ក​អោយមាន​ការ​ ឈឺក្បាល​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​នេះ​ថែម​ទាំង​កំពុង ​បំផ្លាញ​ជីវិត​របស់​ខ្ញុំ​ទៀត​ផង។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​បញ្ចប់​វា។ គឺ​ថាមក​ពី​ខាង​ណា​ទៅ​ខាង​ហ្នឹង​វិញ​ទៅ” លោក Avrat Humarthi នាយក​រង​ខាងផ្នែក​បច្ចេកទេស​បាន​មាន​ប្រសាសន៍​ថា “ ចាប់ពី ១៥-មីនា-២០១១ នេះ​តទៅ​អ្នកប្រើប្រាស់ Facebook មិន​អាច​ប្រើប្រាស់​គណនេយ្យ​របស់​ខ្លួន​នៅ​លើ Facebook បាន​ទេ។ ដូច្នេះ​សូម​អ្នក​ប្រើប្រាស់​ទាំង​អស់​ដក​យក​រូបភាព​និង Video ទាំង​អស់​ចេញ​ពី​Facebook អោយ​បាន​មុន​ថ្ងៃ​ទី 15-មីនា-២០១១​ខាង​មុខ​នេះ។” លោក ZuckerBerg បាន​មាន​ប្រសាសន៍​ថា “ មើល​ទៅ​ដូចជា​មិន​មាន​បញ្ហា​ធំ​ដុំនេះ​ទេ។ បើ​អត់​មាន Facebook គឺ​ពូក​គេ​អាច​ទៅ​ក្រៅ​ជួបជុំ​គ្នា​ហើយ​អាចបង្កើត​មិត្តភាព​ពិត​ប្រាកដ” ។ នៅ​ពេល​សួរ​ថា អាជីវកម្ម​មួយ​នេះ កំពុង​តែ​រក​ប្រាក់​ចំណេញ​យ៉ាង​ខ្លាំង តើ​លោក​មិន​គិត​ពី​ប្រាក់​ដែល​នឹង​ត្រូវ​បាត់​ទៅ​ទេ​ឬ? លោក ZuckerBerg និយាយ​ថា ៖ ខ្ញុំ​លែង​ខ្វល់​ពី​បញ្ហា​លុយ​ហើយ​គឺខ្ញុំចង់​បាន​ជីវិត​សាមញ្ញ​របស់​ ខ្ញុំ​មិន​ពេល​មានFacebookកើត​ឡើង។ លោក ស៊ីវ សុខ​ឃឿន មក​ពី SSK Promotion ដែល​ជា​សកម្មជន Facebook នៅ​ស្រុក​ខ្មែរ ដែល​ធ្លាប់​រៀប​ចំ​កម្មវិធី​ជួប​កម្សាន្ត​និង​សម្រាប់​អ្នក​ដែល​ចូល​រួម​ ក្នុងFacebook បាន​មាន​ប្រសាសន៍​ថា ៖ “ លោក​មិន​ជឿ​ថា​ព័ត៌មាន​នេះ​ពិត​ទេ។ ពី​ព្រោះ​សព្វ​ថ្ងៃ​មាន​ភាគ​ទ្រព្យសម្បត្តជាត ១២០០លាន ដុល្លា។ ព័ត៌មាន​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ម្នាក់​ជា​នៅ​អាមេរិក បាន​ផ្ញើ​សារ​តាម Facebook ជា​លក្ខណៈ​រំខាន (Spam Text) ជាច្រើន។ ដូច្នេះ វា​មិន​អាច​ក្លាយ​ការ​ពិត​ទេ។ គឺ​គ្រាន់តែ​មនុស្ស​ម្នាក់​ផ្ញើ​សារ​រំខាន​សោះ​អាច​បង្ខំ​អោយ Facebook បិទ​បាន។” ​​សូម​បញ្ជាក់​ថា​សព្វ​ថ្ងៃ​នេះ​យុវវ័យ​កំពុង​តែ​ប្រើ​ប្រាស់ Facebook ជា​ប្រព័ន្ធទំនាក់​ទំនង​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព។ ហើយ​នៅ​ស្រុក​ខ្មែរ គឺ​មាន​រហូតដល់​ជាង​16ម៉ឺន​នាក់ ដែល​កំពុង​ប្រើ Facebook។ ចំនួន​នេះ​ធ្វើ​អោយ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រើប្រាស់​ Facebook ជា​ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម ដ៍​មានប្រសិទ្ធភាព និង មាន​តម្លៃ​តិច​បំផុត។ ចំនួន​អ្នក​ប្រើប្រាស់ Facebook ត្រូវ​បាន​គេរំពឹង​គិត​ថា​មាន​កំណើន​ជាង 10% ជា​រៀង​រាល់​ខែ។ លោក សុខឿន បាន​មានប្រសាសន៍​ថា ៖ កុំ​បាច់​ភ័យ​អី ខ្ញុំ​មិន​ជឿ​ថា នឹង​មាន​ថ្ងៃ ហ្នឹង​សម្រាប់ Facebook ទេ។ លោក និយាយ បែប​កំប្លែង​លេង​ថា ៖ បើ​លោក ZuckerBerg មាន​ការ​ធុញ​ទ្រាន់ នឹង Facebook លោក​អាច​អោយ​អ្នក​ផ្សេង​ធ្វើ​ជំនួស​លោក​បាន។ ខ្ញុំ​មិន​ជឿ​ថា​លោក ZuckerBerg មិន​អាច​ប្រឈម​មុខ​នឹង​បញ្ហា​តូច​មួយ​នេះ​បាន​ទេ។ ប្រភព៖ CM

No comments:

Post a Comment

yes