ដោយៈវីរជន
ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្រ្ត លោក ប៉ុល ហំម ក្លាយជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីអវត្តមានរបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក្នុងប្រទេសកម្ពុជា។
ការក្លាយជាប្រធានស្តីទីរបស់លោក ប៉ុល ហំម នៅពេលនេះ បន្ទាប់ពីលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បានអញ្ជើញទៅបំពេញបេសកម្មការងារនៅប្រទេសអូស្ត្រាលី រយៈ ពេល១០ថ្ងៃ ដើម្បីជួបជាមួយសកម្មជនគណបក្ស ការប្រមូលវិភាគទានសម្រាប់ទ្រទ្រង់ដល់ដំណើរការផ្សាយទូរទស្សន៏ព្រះអាទិត្យ នៅចុងឆ្នាំ២០១៥នេះ រួមទាំងការងារជាអន្តរជាតិរបស់ លោកប្រធាន និងលោកអនុប្រធាន នៅប្រទេសអូស្ត្រាលីមួយចំនួនទៀតផងដែរ ។
គួរជំរាបថា លោកប្រធាន សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃទី១៨ ខែសី ហា ឆ្នាំ២០១៥ ចំណែកលោកអនុប្រធាន កឹម សុខា បានធ្វើដំណើរ ចេញពីប្រទេសសិង្ហបូរីអញ្ជើញទៅកាន់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ ៕
No comments:
Post a Comment
yes