សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 19, 2012

គ.ជ.ប. ស្នើឲ្យក្រសួងយុត្តិធម៌បង្គាប់អន្តរាគមន៏នាំជនជាប់ចោទនិងពិរុទ្ធជនជាប់ឃុំនៅ ពន្ធនាគារទៅចូលរួមបោះឆ្នោតសមាជិព្រឹទ្ធសភា


ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមាន​ប្រសាសន៏ ថា​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជូនលិខិតនោះទៅក្រសួងយុត្តិធម៌រួច​ហើយសុំឲ្យក្រសួងយុត្តិជួយចាត់ការបន្តទៅប្រធានតុលាការនិងអយ្យការអមសាលាដំបូងខេត្តក្រុងនៅទូទាំងប្រទេសពីព្រោះជនជាប់ចោទទាំងនោះមានសិទ្ធិចូលរួមបោះឆ្នោតក្នុងករណីពុំទាន់បានទទួលសាលក្រមស្ថារពរទើបគ.ជ.បចាត់វិធានការណ៍នេះការពារសិទ្ធិរបស់ពួគគាត់ឲ្យទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៩ខែមករាឆ្នាំ២០១២ ។


លោក សំ ប្រជាមានិត នាយកខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បា្រប់ ឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតកាលពីថ្ងៃទី១៧ខែមករា ជំរាបជូន ប្រធានសាលាដំបូងរាជធានីខេត្តក្រុងព្រមទាំងតំណាងអយ្យការអមសាលាដំបូង​នៅទូទាំង​ឲ្យជួយអន្តរាគមន៍ឲ្យមន្ត្រីពន្ធនាគារទាំងអស់នៅទូទាំងប្រទេសនាំជនត្រូវចោទនិងជនជាប់ចោទ
ពិរុទ្ធ​ជនដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅពន្ធនាគារទៅចូលរួមបោះឆ្នោតជ្រើសតាំងសមា
ជិកព្រឹទ្ធសភានៅថ្ងៃទី២៩ខែមករាឆ្នាំ២០១២នីតិកាលទី៣។

លោក សំ ប្រជាមានិត បានបញ្ជាក់បន្តទៀតថា”ពីព្រោះតាមច្បាប់ពួកគាត់មិនទាន់ត្រូវបានទទួល​ទោស ទេគ្រាន់តែជាជនត្រូវចោទ ជនត្រូវចោទនិងជាពិរុទ្ធជនហ្នឹងគឺត្រូវតែនាំគេឲ្យ​ទៅចូលរួមបោះ​ឆ្នោត​ដើម្បីឲ្យគេបញ្ចេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា”។លោកបា​នបញ្ជាក់​ថា​​ការ​ស្នើឲ្យមន្ត្រីពន្ធនាគារនៅទូទៅប្រទេសនាំជនជាប់ចោទនិងជនត្រូវចោទក៍ដូច​ជា​ពិរុទ្ធជន​ជា​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់និងអ្នកដែលពាក់ពន្ធ័ត្រូវមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣នៅថ្ងៃទី២៩ខែមករាខាងមុខនេះហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានស្នើសុំមកក្រសួងយុត្តិធម៌សុំអន្តរាគមន៏ទៅសាលាដំបូងទូទាំងប្រទេសអន្តរាគមន៍ទៅមន្ត្រីពន្ធនាគារជួយនាំពួកគេទៅចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធឲ្យបានគ្រប់គ្នា។

យោងតាមលិខិតរបស់លោក អង្គ វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១២ បានបញ្ជាក់ថា អំពីសំណើរសុំជួយអន្តរាគមន៍ឲ្យនាំខ្លួនអ្នកបោះឆ្នោតជាជនត្រូវចោទ ជន​ជាប់ចោទ និងពិរុទ្ធជនកំពុងជាប់ចោទ ឃុំខ្លួនក្នុងពន្ធនាគារ ទៅបោះឆ្នោតជ្រើសតាំង សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី​៣ ។

លិខិតដដែលនោះបានបញ្ជាក់ទៀតថាការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ ។ ច្បាប់បានកំណត់អំពីអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់នៅក្នុង
តំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ ក៏ប៉ុន្តែមានអ្នកបោះឆ្នោតមួយចំនួនជាជនត្រូវចោទ ជនជាប់ចោទ និងពិរុទ្ធជនកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដែលមិនទាន់មានសាលក្រម ឬ សាល​ដីកាស្ថាពរ នៅមានសិទ្ធិបោះឆ្នោតនៅឡើយ ។អាស្រ័យហេតុនេះ ដើម្បីធានាដល់​សិទ្ធិបោះ​ឆ្នោត​ត្រឹមត្រូវតាមច្បាប់ សូម លោកប្រធានសាលាដំបូងរាជធានី-ខេត្ត និងឯកឧត្តម លោក លោក​
ស្រី
ព្រះ​រាជអាជ្ញាអមសាលាដំបូងរាធានី-ខេត្តទាំងអស់ មេត្តាចាត់វិធានការនាំខ្លួនអ្នកបោះឆ្នោតដែល
កំពុងជាប់ចោទ ជាប់ឃុំ នៅក្នុងពន្ធនាគារទាំងនេះ ទៅចូលរួមបោះឆ្នោតជ្រើសតាំសមាជិក​ព្រឹទ្ធ​សភានីតី​កាលទី៣ នៅតាមការិយាល័យ នៃមណ្ឌលបោះឆ្នោតរៈជធានី-ខេត្តនីមួយៗ តាមកាល​វេលាដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕

No comments:

Post a Comment

yes