សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 7, 2011


ក្រសួងការបរទេសកម្ពុជាកោះប្រជុំស្ថានទូត

ជាប្រទេសនៃសមាជិកក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិបន្ទាប់ពីសៀម
ឈ្លានពានកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែកុម្ភះ​ឆ្នាំ២០១១​នេះ​លោក​ហោ ណាំហុង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​បាន​កោះ​ប្រជុំ​បណ្តា​ប្រទេស​ជាសមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ចំនួន​៥​ក្នុង​នោះ​មាន​អា​មេរិក​អង់គ្លេស​ចិន​រ៉ុស្ស៊ី​បារាំង​និង​ស្ថាន​ទូត​ដែល​ជា​សមាជិក​អចិន្រ្តៃ​ចំនួន​២​ទៀត​គឺ​ឥណ្ឌា​និង​អាឡឺម៉ង់​។
​សូម​ជំរាប​ថា​ការ​កោះ​ប្រជុំ​នេះ​គឺ​បន្ទាប់​ពី​ទាហ៊ាន​សៀម​ធ្វើ​ការ​ឈ្លាន​ពាន​ប្រ​ទេស​កម្ពុជា​ហើយ​និង​ធ្វើ​ការ​បាញ់​កាំ​ភ្លើង​ធន់​ធ្ងន់​ដាក់​ប្រាសាទ​ព្រះ​វិហា​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​រួម​ជា​មួយ​និង​ភូមិ​ខ្មែរ​មួយ​ចំនួន​ទៀត​។​ជា​មួយ​គ្នា​នោះ​ដែរ​កាល​ពី​យប់​ថ្ងៃ​ទី​៦​កុម្ភះ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​លោក​ជំទាវ​ប្រ​ធាន​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​សុំ​ឲ្យ​មាន​ការ​ប្រជុំ​សមាជិកក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ជាបន្ទាន់​បន្ទាប់​ពី​កង​ទ័ព​សៀម​ឈ្លានពាន​ប្រ​ទេស​កម្ពុជា​។
​សូម​ជំ​រាប​ផង​ដែរ​ថា​នៅ​ក្នុង​ជំនួប​នោះ​លោក​ហោ​ណាំហុង​ក៏​បាន​បង្ហាញ​ពី​ផែនទី​ប្រាសាទ​ព្រះវិហា​និង​ពី​ចំណុច​ទីតាំង​ដែរ​ទាហ៊ាន​សៀម​បាញ់​បំផ្លោង​ដាក់​ប្រាសាទ​ព្រះ​វិហា​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ចំណុច​តាស៊ឹម​ភ្នំទ្រព្យ​និង​វាល​ឥន្ទ្រី​៕​

No comments:

Post a Comment

yes