សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 12, 2011

សំណុំរឿងនៃការស្លាប់របស់តារាចំរៀងម៉ៃឃើល៏ជេកសុន
នឹងចាប់ផ្តើមកាត់ក្តីនៅខែមិនាខាងមុខនេះ


​ប្រភព​ព័ត៌មាន​ពី​Channel News Asia​បាន​ផ្សាយ​ឲ្យ​ដឹងថា​អំ​ពើ​មនុស្ស​ឃាត

ដោយ​អចេតនា​ទៅ​លើ​តារា​ចំរៀង​ប៉ុប​មៃឃើល៏ ជេកសុន​( Michael Jackson ) នៅ

ខែក្រោយ​នេះ​និង​ត្រូវ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៏​។​មេ​ធា​វី ​មីក​ឆែល​អី​( MicchaelE )​សង្ឃឹម​ថា​តុលាការ​កំពូល​នៃ​ទី​ក្រុង​ឡូស​អែន​ជេលែស​(Los Angeles) ​និង​ចាប់​ផ្តើម​កាត់​ក្តី​នៅ​ថ្ងៃ​ទី ២៤​ខែមិនា​ឆ្នាំ​២០១១​នេះ​៕

​វេជ្ជបណ្ឌិត​ខុន​ក្រាត​មួ​រ៉េ​(ConcradMurray)​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​និង​ឲ្យ​ទទួល​ខុស​ត្រូវ​ពី​ការ​ស្លាប់​របស់​ស្តេច​ចំរៀង​Michael Jackson​កាល​ពី​ថ្ងៃ​ទី ២៥​ខែមិនា​ឆ្នាំ២០០៩​ដោយ​ចោទ​ថា​គាត់​បាន​ឲ្យ​ថ្នាំ​ងងុយ​ដេក​លើស​ចំណុះ​ទៅ​លើ​អ្នក​ជំងឺ​របស់​គាត់​។​ប្រ​ភព​ព័ត៌​មាន​ដ៏ដែល​បាន​ឲ្យ​ដឹង​បន្តរ​ទៀតថា​មេ​ធា​វី​និង​អនុញ្ញាត​អ្នក​សារ​ព័ត៌​មាន​ចូល​ដល់​បន្ទប់​សវនាការ​។

​បើ​តាម​ការ​កាត់​ក្តី​អស់​រយៈ​ពេល​៦​ថ្ងៃ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា​លោក​មួរ៉េ​ (Murray)​បាន​សារ​ភាព​ថា​លោក​ពិតជា​បាន​ឲ្យ​ថ្នាំ​ងងុយ​ដេក​ទៅ​ទៅ​តារា​ចំរៀង​ប៉ុប​មៃឃើល៏ ជេកសុន​( Michael Jackson ) ​មែន​ប៉ុន្តែ​ក្នុង​បរិ​មាណ​តិច​ប៉ុណ្ណោះ​គឺ​មិន​អាច​ជា​ធ្វើ​ឲ្យ​តារា

ចំ​រៀង​វ័យ​៥០​ឆ្នាំ​នេះ​ស្លាប់​បាន​ទេ​។​ចំនែក​ឯ​ក្រុម​អ្នក​គាំទ្រ​លោក

វិជ្ជបណ្ឌិត​មួរ៉េ​បាន​និយាយ​ថា​ជែកសុន​អាច​និង​សម្លាប់​ខ្លួន​ដោយ​ប្រើ​ថ្នាំ​ផ្សេង​ពី​ថ្នាំ​ងងុយ​ដេក​ខណៈ​ដែល​លោក​មួរ៉េ​មិន​បាន​នៅ​ជាមួយ​គាត់​នោះ​។​ប្រ​ភព​ព័ត៌​មាន​ដ៏ដែល​បាន​បន្តរ​ទៀត​ថា​វិជ្ជបណ្ឌិត​រូប​នេះអាច​និង​ត្រូវ​ជាប់​ពន្ធ​នាគារ​៤ឆ្នាំ​ហើយ​អាច​នឹង​ត្រូវ​បាត់​បង់​មុខ​ងារ​ជា​វិជ្ជបណ្ឌិត​ប្រ​សិន​បើ​តុលាការ​រក​ឃើញ​ថា​ពិត​ជា​មាន​កំហុស​មែននោះ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ស្លាប់​របស់​ស្តេច​ចំរៀង​ប៉ុប​មៃឃើល៏ ជេកសុន​( Michael Jackson ) ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រំ​ជើប​រំ​ជួល​ពេញ​ពិភព​សិល្បះ​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ជា​មួយ​និង​ការ​សោក​ស្តាយ​អាឡោះ​អាល័យ​ជា​ទី​បំ​ផុត​៕

No comments:

Post a Comment

yes