សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 21, 2011


រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាទៅប្រជុំនៅឥណ្ឌូនេស៊ី
ពីបញ្ហាសៀមឈ្លានពាន នៅព្រឹកនេះ
លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក​ហ៊ុន ម៉ាណែត​មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន​សែន​ និង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​ទីក្រុង ហ្សាកាតា​ប្រទេស​ ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី២១ កម្ភះ​វេលា​ម៉ោង១០ ព្រឹក​នេះ​ដើម្បី​ទៅ​ចូល​រួម​
ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរ​ទេស​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​
ប្រ​ទល់​ដែន ជា​មួយ​ប្រទេស​ថៃ ដែល​ឈ្លាន​ពាន​កម្ពុជា​និង​បាន​បាញ់​កាំ​ភ្លើង
​ផ្លោង​ធ្វើ​អោយ​ប្រជាព​លរដ្ឋ​ និង​ទាហាន ស្លាប់​និង​របួស ៧៧នាក់ និង​
ធ្វើ​អោយ​ប្រាសាទ​ព្រះវិហារ​និង​វត្ត​ខ្មែរ​កែវ​សិក្ខា​គីរីស្វារៈ ​រង​ការ​ខូច​ខាត
យ៉ាង​ដំណំ ក្នុង​ការ​វាយ​ប្រហារ​ជា​ទ្រង់​ទ្រាយ​ធំ​មក​លើ​កម្ពុជា​កាល​ពី
ថ្ងៃទី៤ ៥ ៦ និង​ថ្ងៃ​ទី៧ កុម្ភះ ៕

No comments:

Post a Comment

yes