ជនភៀសខ្លួនម៉ុងតាញ៉ាកំពុងស្វែងរកសិទ្ធិជ្រកកោន
មណ្ឌលជនភៀសខ្លួនម៉ុងតាញ៉ា របស់ការិយាល័យឧត្តមស្នងការអង្គការសហ
ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជា ត្រូវបានបិទជាស្ថាពរកាលពីថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០១១ ដោយជនភៀសខ្លួនស្នាក់នៅក្នុងជំរុំមានចំនួនសរុប
ទាំងអស់៧៥នាក់ ក្នុងនោះមានស្រី៤៧នាក់ និងប្រុស២៨នាក់ហើយមួយចំនួនធំ
ត្រូវបានបញ្ឆូនទៅកាន់ប្រទេសទី៣ និងខ្លះទៀតបញ្ឆូនទៅកាន់ប្រទេស
វៀតណាមវិញ និងមួយចំនួនទៀតកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បី
រង់ចាំប្រទេសទី៣ ទទួលយកជាជនភៀសខ្លួន។
មន្ត្រីជាន់ខ្ពស់មួយរូបនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំនៅកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា ជនភៀសខ្លួននៅក្នុងជំរុំមានចំនួនសរុបទាំងអស់៧៥នាក់ ក្នុងនោះ៦០នាក់ បានបញ្ឆូនទៅកាន់ប្រទេស កាណាដា និងសហរដ្ឋអាមេរិក។
មន្ត្រីដ៏ដែលបានបន្តអោយដឹងទៀតថា កាលពីថ្ងៃទី៧ កុម្ភះ ជនជាតិម៉ុង
តាញ៉ាចំនួន២៥នាក់ (ប្រុស៣ ស្រី២២នាក់) បានបញ្ឆូនទៅកាន់ប្រទេស កាណាដា ។
នៅថ្ងៃទី៩ កុម្ភះ ជនជាតិម៉ុងតាញ៉ា ២៥នាក់ (ប្រុស១៥ ស្រី១០នាក់) ត្រូវបានបញ្ឆូនទៅ
កាន់ប្រទេស កាណាដា ។
នៅថ្ងៃទី១៤ កុម្ភះ ជនជាតិម៉ុងតាញ៉ា ចំនួន៤នាក់ (ស្រី) បានបញ្ឆូនទៅកាន់
សហរដ្ឋអាមេរិក។
នៅថ្ងៃទី១៦ កុម្ភះ ជនជាតិ ម៉ុងតាញ៉ា ចំនួន១០នាក់ ក្នុងនោះមានស្រី៦នាក់
បញ្ឆូនទៅកាន់ប្រទេស វៀតណាមវិញ។
ប្រភពបានអោយដឹងបន្តទៀតថា ចំណែកជនជាតិ ម៉ុងតាញ៉ា នៅសល់១១នាក់
ទៀត ក្នុងនោះមានស្រី៧នាក់ ដែលទទួលបានសិទ្ធិជាជនភៀសខ្លួន តែកំពុងតែ
ស្នាក់នៅក្នុង រាជធានីភ្នំពេញ ដោយសារតែមិនទាន់មានប្រទេសទី៣ ទទួលយក
អោយស្នាក់នៅប្រទេសរបស់គេ៕
No comments:
Post a Comment
yes