ជា មុន្នី គំរាមធ្វើកូដកម្មបើគ្មានការពិភាក្សាតំឡើង
បា្រក់អត្ថប្រយោជន៏ដល់កម្មករនៅខែមិនា២០១១
លោក ជាមុន្នីប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានធ្វើកូដកម្មទូទាំងប្រទេសដើម្បីទាមទារឲ្យផ្តល់ប្រាក់អត្ថប្រយោជន៏ផ្សេងៗជូនកម្មករប្រសិនបើក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈឬគណៈកម្មការប្រឹក្សាការងារមិនព្រមធ្វើការប្រជុំសម្រេចផ្តល់ប្រាក់អត្ថប្រយោជន៏ផ្រេងៗ
ជូនកម្មករនៅត្រឹមខែមិនាឆ្នាំ២០១១នេះទេ។នេះបើយោងតាមលិខិតដែលលោកជាមុន្នីបានផ្ញើរទៅលោកអ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងសង្កមកិច្ចអតីតយុវជននិងយុវនីតិសម្បទានិងជាសហប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ៕
No comments:
Post a Comment
yes