បុណ្យបញ្ចុះសីមា នៅវត្តព្រែកពិន្ទង ខេត្តឃ្លាំង
កាល ពី ថ្ងៃទី ២៤ កុម្ភៈ ២០១១ វត្ត ព្រែក ពិន្ទង មាស ដែល ស្ថិត នៅ ស្រុក កំពង់ធំ ខេត្ត ឃ្លាំង កម្ពុជា ក្រោម បាន ប្រារព្វ ពិធីបុណ្យ បញ្ចុះ សីមា។ វត្ត ព្រែក ពិន្ទង មាស ដែល បាន កសាង ឡើង ដំបូង នៅ គ្រិស្ត សក រាជ ១៨៦៣។
ចំណែក ព្រះវិហារថ្មី ដែល បាន រៀប ចំបញ្ចុះ សីមានេះ គឺ ចាប់ ផ្តើម កសាង ឡើង តាំង ពី ថ្ងៃទី ០១មករា ឆ្នាំ ២០០៦ រហូត មក ទល់ នឹង ថ្ងៃនេះ គឺ មាន រយៈ ពេល ៥ឆ្នាំ ។ កម្ម វិធី ចូលបុណ្យ ចាប់ ពី ថ្ងៃ ៦រោច ខែមាឃ រហូត ដល់ ថ្ងៃ ៨រោច ខែមាឃ ដែល ត្រូវ នឹង ថ្ងៃទី ២៤ រហូត ដល់ ថ្ងៃទី ២៦ កុម្ភៈ ២០១១។
យោង តាម គណៈក ម្មការ បុណ្យ បាន ឲ្យ ដឹងថា នឹង មាន ទទួល ភ្ញៀវ មក ពី គ្រប់ ចតុទិស ទូ ទាំង ខេត្ត និង តាម បណ្តា ខេត្ត នានា ទូ ទាំង កម្ពុជា ក្រោម។
ព័ត៌ មាន លំអិត សូម ស្តាប់ លោក ហៅ ឈួនលីរាការណ៍៖
No comments:
Post a Comment
yes