សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 10, 2011

នៅកម្ពុជា រឿងជម្លោះផ្ទុះអាវុធរវាកម្លាំងកងទ័ពខ្មែរ-សៀម

យើង ខ្ញុំទាំង អស់ គ្នា តំណាង ឲ្យ អង្គការ សមាគម ខ្មែរ កម្ពុជា ក្រោម សូម សំដែង នូវការ ព្រួយ បារម្ភ យ៉ាង ក្រៃលែង ចំពោះ ជម្លោះផ្ទុះ អាវុធ រវាង កងកម្លាំង កម្ពុជា និង កង កម្លាំងថៃ ដែល បាន កើត ឡើង នៅ តាម ព្រំដែន ដំបន់ ប្រាសាទ ព្រះវិហារ ហើយ បាន ធ្វើ ឲ្យ ប៉ះពាល់ ដល់ អាយុជីវិត ការ រស់នៅ និង សន្តិសុខ របស់ ប្រជា ពលរដ្ឋ នៅ តាម ដំបន់ នោះ ។ រហូត មក ដល់ ពេល នេះ អង្គការ សមាគម ខ្មែរ កម្ពុជា ក្រោម បាន ធ្វើ ការ តាម ដាន ដោយ យក ចិត្ត ទុក ដាក់ ខ្ពស់ ទៅ លើ ទាំង បញ្ហា ទំនាស់ ទាំ ងការ ដំណោះ ស្រាយ ចាប់ តាំង ពីឆ្នាំ ២០០៨មក ដែល ភាគី ទាំង ពីរ កម្ពុជា និង ថៃ បាន ព្យាយាម ចរចារ រក ដំណោះ ស្រាយ ប៉ុន្តែ ការ ចរចារ ទាំង នោះ មិន ដែល បាន ទទួល លទ្ធ ផល ល្អ ប្រសើរ ទេ ផ្ទុយ ទៅ វិញ បាន ត្រឹម តែ ធ្វើ ឲ្យ សភាព ការ សន្តិសុខ នៅ តាម ព្រំដែន កាន់ តែ មាន បញ្ហា តាន តឹងៗ ទៅ រហូត ដល់ មាន ការ ផ្ទុះអាវុធ ជាបន្ត បន្ទាប់ ចាប់ ពី ថ្ងៃ ទី០៤ រហូត ដល់ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១១ កន្លង មក ថ្មីៗនេះ។ អង្គការ សមាគម ខ្មែរ កម្ពុជា ក្រោម
យល់ ឃើញ ថា ការ ដោះ ស្រាយ ទំនាស់ នេះ គួរ តាម រយះ ការ ប្រើ ប្រាស់ យន្តការ ថ្នាក់ សមាគម ប្រជា ជាតិ អាស៊ី អាគ្នេយ៍ ហៅកា ត់ថា (អាស៊ាន) និង យន្ត ការ អន្តរ ជាតិ (ក្រុម ប្រឹក្សា សន្តិ សុខ នៃ អង្គ ការសហ ប្រជាជាតិ ) ដែល ជា ការ ចាំ បាច់ បំផុត ហើយ កម្ពុជា គួរ តែ មិន អាចខាន បាន ពី ព្រោះ ថា កា រចរ ចារ ទ្វេ ភាគី កន្លង មក ឃើញថា មិន ដែល ទទួល បាន លទ្ធផ លជា ផ្លែផ្កា ដោយ សារ តែ ភាគី ថៃមិន បាន គោ រព តាម កិច្ច ព្រម ព្រៀង នៃ ការ ចរចារ នោះ ។ ចំពោះ ស្ថាន ភាព បច្ចុប្បន្ន នេះ អង្គ ការ សមាគម ខ្មែរ កម្ពុជា ក្រោម ទាំង អស់ ប្រចាំ ព្រះរាជា ណាច ក្រកម្ពុជា សូម ស្នើ យ៉ាង ទទូច ចំពោះ ប្រទេស ទាំង ពីរ ឈប់ ផ្ទុះ អាវុធ ជា បន្ទាន់ និង ជៀស វាង ការ ប្រ ទុស្ត រាយ សារ ជា ថ្មីទៀត ហើយ ងាក មក រក ការ ខិតខំ ធ្វើកា រដោះ ស្រាយ ជម្លោះ តាម រយះភាគី ទី៣ គឺ អាជ្ញា កណ្តាល ក្នុង ការ ចូល រួមដំណោះ ស្រាយ បញ្ហាទាំងនោះ ។ ជា មួយ នេះដែរ យើង ខ្ញុំ ទាំង អស់ គ្នា ក្នុង នាម អង្គការ សមាគមខ្មែរ កម្ពុជាក្រោម សូម សំដែង នូវ អំណរ សារ ទរជា អនេក និង គាំទ្រ ចំពោះ ចំណាត់ ការរ បស់ប្រមុខ រាជ រដ្ឋាភិ បាល កម្ពុជា ដែល បាន យក ចិត្ត ទុក ដាក់ ក្នុង ការ ដោះ ស្រាយ ជម្លោះ តាម រយះ ការ ស្នើ អន្តរាគម ន៍ ទៅសមាគម ប្រជាជាតិ អាស៊ីអាអគ្នេយ៍ និង បាន ប្តឹង ទៅ ក្រុម ប្រឹក្សា សន្តិសុខ នៃ អង្គការ សហ ប្រជាជាតិ និង សូម កោត សរសើរ ដល់ កង កម្លាំង ប្រដាប អាវុធ កម្ពុជាទាំងអស់ ដែល កំពុង ឈរជើង នៅតាម បណ្តាយ ព្រំដែនខ្មែរ ថៃ បាន ការពារ និង ទប់ ទល់ជាមូយ សត្រូវ ឈ្លានពាន ពី ប្រទេសថៃ និង សូម ចូល រួមរំ លែក ទុក្ខដ៏ ក្រៀម ក្រំ ជា មួយ គ្រួសារ សព និង យុទ្ធ ជនរង របួស ទាំង អស់ ។ តាម រយះ នេះដែរ យើង ខ្ញុំ ក៏ សូម អំពាវនាវ ដល់ អង្គការ សហ ប្រជា ជាតិ និង ប្រទេស ហត្ថ លេខី នៃកិច្ច ព្រម ព្រៀង សន្តិភាព ទី ក្រុងប៉ារីស សូម ជួយ យក ចិត្តទុ ក ដាក់ដោះស្រាយ បញ្ហា ជម្លោះនេះ ប្រកប ដោយ សន្តិវិធី និងឲ្យ បាន ឆាប់ រហ័ស តាម ដែល អាច ធ្វើទៅបាន ។ ធ្វើ នៅរាជធានីភ្នំពេញ,ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ពត៌ មាន ផ្សេងៗ សូម ទំនាក់ ទំនង៖១. ឯកឧត្តមម ថាច់ សេដ្នា ប្រធាន សហគមន៍ ខ្មែរកម្ពុជា ក្រោម និង ជា សមាជិក ក្រុម ប្រឹក្សា រាជធានី ភំ្នពេញ ទូរស័ព្ទលេខ ០១២ ៩០៨ ៨៨២២. ឯកឧត្តម យន្ត ថារូ ប្រធាន មជ្ឈ មណ្ឌល វប្បធម៌ ខ្មែរកម្ពុជា ក្រោម និងជាសមា ជិក រដ្ឋសភា នៃព្រះរាជាណាច ក្រកម្ពុជា ទូរស័ព្ទលេខ ០១២ ៤៨១ ១៦១៣. លោក សឺន យឿង នាយ កប្រតិបត្តិ សមាគម ខ្មែរកម្ពុជា ក្រោម ដើម្បី សិទិ្ធមនុស្ស និងអភិវឌ្ឍន៍ ទូរស័ព្ទលេខ ០១២ ៩៣៣ ៦៤៩ ៤. លោក ថាច់ សាង ប្រធាន មិត្ត សមាគម ខ្មែរ កម្ពុជា ក្រោម ទូរស័ព្ទលេខ ០១២ ៥៨៦ ៣៣៦ ៕ ប្រភពពីវិទ្យុសំឡេងកម្ពុជាក្រោម

No comments:

Post a Comment

yes