ប្រទេសមហាអំណាច៣គាំទ្រកម្ពុជានៅក្រុមប្រឹក្សា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១១ បានបើក កិច្ចប្រជុំនៅ បុរីញូយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសមហាអំណាចចំនួន៣ បានគាំទ្រ កម្ពុជាយ៉ាងពេញទំហឹង ដោយសំអាងថា ប្រទេសកម្ពុជាអនុវត្តតាមគោលការណ៍គតិយុត្តិ។ ចំណែកប្រទេស ២ទៀត ដែលមានអាមេរិក និងអង់គ្លេស មិនមែនមិនគាំទ្រកម្ពុជានោះទេ ប៉ុន្តែស្ថិតនៅកណ្ដាល។
ប្រទេស ជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាន៥ គឺចិន បារាំង រុស្ស៊ី អាមេរិក និងអង់គ្លេស និងប្រទេសដែលជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខមាន១៥ ដែលនៅក្នុងកិច្ចប្រជុំនោះមាន
២៣ប្រទេសចូលរួមរាប់ទាំង ប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន ផងដែរ។
ការ សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែកុម្ភៈនេះ បានសម្រេចប្រគល់ឲ្យអាស៊ានជាអ្នកដោះស្រាយជម្លោះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ខាងមុខ ដើម្បី រកដំណោះស្រាយរវាងជម្លោះនៃប្រទេសទាំងពីរ៕
No comments:
Post a Comment
yes