សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 15, 2011


គណៈរដ្ឋមន្រ្តីចេញរបាយការណ៍អំពីគ្រោះថ្នាក់
ដល់អាយុ
ជីវិតមនុស្ស និងការខូចខាតប្រាសាទព្រះវិហារ

ភ្នំពេញ៖ ​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ​នៅ​តាម​ ក្រវ៉ាត់ព្រំដែនក្បែរ​ប្រាសាទ​ព្រះ​វិហារ​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​របាយ​ការណ៍​ជា​ផ្លូវការ​ថា​ ​ភាគី​កម្ពុជា​ស្លាប់​មនុស្ស​ចំនួន​៧​នាក់​និងរង​របួស​៣១​នាក់​ ​ព្រម​ទាំង​មាន​ជនភៀស​ខ្លួន​ជាង​១០០០០នាក់។​ ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា​នេះ​ជា​សង្គ្រាម​ឈ្លានពាន​ទឹកដី​ពីសំណាក់​ កងទ័ព​ថៃ​កមលើកម្ពុជា។
​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ​កាលពី​សប្តាហ៍មុន​ បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស ​និង​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ ​ដែល​មាន​អាយុ​កាល​ប្រមាណ​ជាង​៩០០​ឆ្នាំ​ បន្ទាប់ពី​មាន​ការ​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ចំនួន​បួន​លើក​រវាង​កង​ ទ័ព​កម្ពុជា​ និង​កងទ័ព​ថៃ​ នៅ​តាម​ក្រវ៉ាត់​ព្រំដែន​មាន​ជម្លោះ។​ការ​បញ្ចេញ​របាយ​ការណ៍​នេះ​ធ្វើ​ឡើ​ស្របពេល
ដែល​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយរវាង​ក្រសួង​ការ​បរទេស​កម្ពុជា​ ក្រសួង​ការបរទេស​ថៃ ​និង​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​ក្នុងនាម​ជា​ប្រធាន​សមាគម​អាស៊ាន​ ដើម្បី​ដោះ​ស្រាយបញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ ថៃ​ នៅ​បូរី​ញូយ៉ក​សហ​រដ្ឋ​អាមេរិក។
​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ឲ្យ ​ដឹងថា​ ការ​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​បួន​ថ្ងៃ​ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី៤​ រហូត​ដល់​ថ្ងៃទី​៧​កន្លង​ទៅនេះ​ បាន​សម្លាប់​ទាហាន​កម្ពុជា​ចំនួន​បួន​នាក់​ ប៉ូលិស​ម្នាក់​និង​ជន​ស៊ីវិល​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត ​ព្រមទាំង​រងរបួស​ទាហាន​៣០​នាក់​ និង​ជន​ស៊ីវិល​ម្នាក់​ផង​ដែរ។​របាយ​ការណ៍​ដដែល​បាន
ឲ្យ​ដឹងថា​ ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំនេះ​​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចំនួន២៩៥៦​ គ្រួសារ​ភៀសខ្លួន​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ចំនួន​ប្រាំពីរ​កន្លែងហើយ
ជន​ភៀស​ខ្លួន​ចំនួន​៥០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​នោះ។​ប្រទេស​ថៃ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ដែល​រួមមាន​គ្រាប់បែក
ចង្កោម​ អាវុធ​គីមី​ និង​គ្រាប់​កាំភ្លើង​ធំ​គ្រប់​ប្រភេទ​ ដែល​បាន​ធ្វើ​ឲ្យ​ខូច
ខាត​ទៅលើ​គោបុរៈ​ទាំងប្រាំ​របស់​ប្រាសាទ​ព្រះវិហារ​ ដែល បាន​ចុះ​បញ្ជី​របស់​បេតិក​ភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨។​ គ្រាប់​កាំភ្លើង​រាប់ពាន់​គ្រាប់​របស់​ថៃ​បាន​បាញ់​ស្រោច​បណ្តាល​ឲ្យ​ខូចខាត​ខាង​ក្នុង​ប្រាសាទ​និង​លំ
នឹងរបស់​ប្រាសាទ​ព្រះវិហារ។​លោក​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី
បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នេះ​គឺ​ជា​ចេតនា​ឈ្លានពានរបស់​ប្រទេស​ថៃ ​ដែល​ប៉ុនប៉ង​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា។​លោក​បាន​មាន
ប្រសាសន៍​ទៀត​ថា​ កម្ពុជា​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​បញ្ជាក់​ថា​ នេះ​មិនមែន​ ជា​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធទេ​ ក៏​ប៉ុន្តែ​គឺ​ជា​ការ​ធ្វើ​សង្គ្រាម​ ដើម្បី​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា​ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។
«អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ​ហើយ​ជា​ការ​កើត​ឡើង​ដោយសារ​អ្នក​ញុះញង់​ ហើយ​និង​បង្ក​រឿង​ដោយសារ​ភាគី​ថៃ។ ចំណុច​ទីមួយ​ នៅ​លើ​សមរភូមិ​វា​តែងតែ​ឈ្លានពាន​នៅ​លើ​តំបន់​ដែល​ថាមិន​ឲ្យ​មាន​កងទ័ព​ ​ដែល​គេច្រើន​តែ​ដាក់​កងទ័ព​ពី១០​​ទៅ​២០​នាក់ ​ជ្រៀតជ្រែក​នៅក្នុង​កន្លែង​ហ្នឹង​ និង​មាន​អាវុធ​គ្រប់ដៃ»។​លោក​ផៃ ស៊ីផាន​បាន​មាន
ប្រសាសន៍​ទៀត​ថា​ ទាហាន​ថៃ​បាន​បន្ថែម​យុទ្ឋោបករណ៍​ទំនើបៗ​និង​ទាហាន​ជាច្រើន​រាប់ម៉ឺន​នាក់​នៅតាម​ក្រវ៉ាត់​ព្រំដែន​នៃ​ប្រាសាទ​ ព្រះវិហារ។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ ស្ថានភាព​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​មាន​សភាព​ទ្រឹង។​ ក៏​ប៉ុន្តែ​កង​ទ័ព​ទាំង​សងខាង​បាន​ត្រៀម​លក្ខណៈ ប្រយុទ្ធ។
​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ថ្ងៃ​ច័ន្ទ ​បាន​ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​ភាគី​កម្ពុជា ​ឲ្យ​ដោះ
ស្រាយ​បញ្ហា​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​ប្រទេស​កម្ពុជា​បាន
ទម្លាក់​ចោល​ការ​ចរចា​ជាមួយ​ប្រទេស​ថៃ​តាម​រយៈ​ ទ្វេភាគី​ ក៏​ប៉ុន្តែ​បើ​តាមការ​ អះអាង​របស់​លោក​ Panitan Wattanayagorn ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​ បាន​ថ្លែង​ប្រាប់​VOA​សំឡេង​ សហ​រដ្ឋ​អាមេរិក​ថា​ បញ្ហា​ជម្លោះ​ព្រំដែន​ត្រូវ
តែដោះស្រាយ​ដោយ​ទ្វេភាគី។​លោក Panitan Wattanayagorn​ បាន​មានប្រសាសន៍
ទៀត​ថា​ លោក​សង្ឃឹម​ថា​ សហគមន៍​អន្តរជាតិ ​នឹង​បញ្ចុះ​បញ្ចូល​ឲ្យ​កម្ពុជា​វិល​ត្រឡប់​មក​តុ​ចរចា​ជាមួយ​ថៃ​វិញ​ ​ពីព្រោះ​ប្រទេស​ទាំង​ពីរ​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រួច​ជា​ស្រេច។
​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាលពី​សប្តាហ៍មុន​ បាន​បញ្ជាក់​ថា​ កម្ពុជា​ឈប់​ចរចា​ជាមួយ​ ប្រទេស​ថៃ​តាមរយៈ​ទ្វេភាគី​ទៀត​ហើយ​ ​ពីព្រោះ​ «យើង​បាន​ចុះ​ហត្ថលេខា​ដោយ​ដៃ​ តែប្រទេស​ថៃ​បែរ​ជាលុបនឹង​ជើង»។​គួរបញ្ជាក់
ផង​ដែរ​ថា​ យន្តការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ពីរឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​ពុំទាន់​បាន​ទទួល
លទ្ធផល​នៅ​ឡើយ៕ ប្រភពព័ត៌មាន ពី VOA

No comments:

Post a Comment

yes