សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 18, 2011


លោក ហ៊ុន សែន ៖ "គ្មានអន្តរាគមន៍សម្រាប់ជនជាតិថៃ
២នាក់ជាប់ទោសនោះទេ"

​តុលាការ​កម្ពុជា​បាន​កាត់ទោស​ជនជាតិ​ថៃ​២​នាក់​ពីបទ​ឆ្លងដែន​ខុស​ច្បាប់ និង​បទ​ចារកម្ម។ នៅ​ថ្ងៃនេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​ហើយ​ថា លោក​នឹង​មិន​ធ្វើ​អន្តរាគម​ក្នុង​សំណុំ​រឿង​នេះទេ មុន​ជន​ជាប់​ចោទ​ទាំងពីរ​នាក់​ជាប់​ទោស​២​ភាគ​៣​សិន។ រហូត​ដល់​ពេល
នេះ ជនជាតិ​ថៃ​ទាំងពីរ​នាក់​នោះ​នៅ​មិន​ទាន់​ប្តឹង​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។




ដោយ លាង ដឺលុច
​បើ​ស្តាប់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​ហ៊ុន សែន​ នៅ​ថ្ងៃនេះ ក្តីសង្ឃឹម​សម្រាប់​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​មន្ទីរ​ ឃុំឃាំង​ព្រៃស​នោះ ថា​នឹង​អាច​មាន​ការ​សម្របសម្រួល​ផ្នែក​ការទូត ឬនយោបាយ ដើម្បី​ពួកគេ​អាច​មាន​សេរីភាព​ក្នុង​ពេលឆាប់ៗ​នោះ ទំនង​ជា​មិនមាន​នោះ​ឡើយ។ នៅក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៧​កុម្ភៈ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​រម្លឹក​អំពី​ករណី​ជនជាតិ​ថៃ​២​នាក់​ដែល​បាន​ ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​អំណាច​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​៨​ឆ្នាំ និង​ម្នាក់​ទៀត​៦​ឆ្នាំ​នោះ ថា​លោក​នឹង​មិន​ទទួល​យក​ការ​បញ្ចុះបញ្ចូល​សុំ​ព្រះរាជ​លើកលែង​ទោស​សម្រាប់​ ជនជាតិ​ថៃ​ទាំងពីរ​នាក់​នេះ​ទេ។ លោក​ ហ៊ុន សែន​ បានបញ្ជាក់​ថា ម្តង​នេះ​ត្រូវ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។ ការ​ពិចារណា​អំពី​ការលើកលែង​ទោស​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​នោះ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ជនជាតិ​ថៃ​ទាំងពីរ​នាក់​ត្រូវ​អនុវត្ត​ទោស​២​ភាគ​បី​សិន​តាម​ច្បាប់​សិន។ កាល​ពី​ថ្ងៃ​ទី​១​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឈ្មោះ​ វេរ៉ា ស៊ុមខ្វាមឃីត ជា​អគ្គលេខាធិការ​នៃ​បណ្តាញ​ប្រជាជន​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជាសកម្មជន​ក្រុម​ថៃ​អាវលឿង​ម្នាក់​ដែរ​នោះ អោយ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន​៨​សែន​រៀល និង​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ទៀត​ជា​អ្នក​កាសែត​ឈ្មោះ រ៉ាត់ទ្រី ប៉ៃម៉ូតាណា ប៉ៃប៊ូន អោយ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ និង​ពិន័យប្រាក់១​លាន​២​សែន​រៀល។ អ្នក​ទាំងពីរ​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​ កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៩​ធ្នូ ចូល​ក្នុង​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត និង​បទ​ធ្វើ​ចារកម្ម។ យោងតាម​ការ​អះអាង​របស់​លោក​ ប៉ិច វិច្ឆិកា ដែល​ជា​មេធាវី​របស់​ជនជាតិ​ថៃ​ទាំងពីរ​នេះ រហូត​ដល់ពេល​នេះ កូនក្តី​របស់​លោក​នៅ​មិនទាន់​សម្រេច​ដាក់​បណ្តឹង​ឧទ្ធរណ៍​ជំទាស់សាលក្រម​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​៕ ប្រភពពីវិទ្យុ បារាំង អន្តរជាតិ RFI អន្តរជាតិ

No comments:

Post a Comment

yes