សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

បទល្មើស​ព្រៃឈើ ក្នុង​ខេត្ដ​កំពង់ឆ្នាំង កំពុង​កើតមាន​ពេញបន្ទុក រីឯ​សមត្ថកិច្ច និង​ជំនាញ មិន​បង្ក្រាប នាំគ្នា​ដើរ​យកលុយ​


ឈើ​អារ និង​កូនឈើ មិនទាន់​គ្រប់​អាយុ នៅតែ​បន្ដ​ដឹក​តាម​រ៉ឺម៉ក គោយន្ដ និង​រថយន្ដ ស្ទើរតែ​រូង​ផ្លូវ​ទៅហើយ ក្នុង​មួយ​យប់ៗ ចូលទៅ​កាន់​ដេប៉ូ​លក់​ឈើ នៅ​ផ្សារ​ក្រោម និង​កន្លែង​លក់​ឈើ​ផ្សេងៗ​ទៀត នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង​។ 

​ឈើ​អារ​ប្រភេទ​គគី និង​កូន​ខ្លុង​ត្បែង​មិន​គ្រប់​អាយុ ដែល​គេ​កាប់​អា​ច្រៀក ដោយ​រណា​យន្ដ កំពុង​ត្រូវបាន​ដឹក​យកមក​លក់​យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការទប់ស្កាត់​។ ឈើ​ទាំងនោះ ត្រូវបាន​គេ​ដឹក​ចេញពី​ជួរ​ភ្នំ​ប៉ែក​ខាងលើ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ទឹកផុស ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង និង​មួយចំនួនទៀត ត្រូវគេ​ដឹក​ចេញ​ភូមិសាស្ដ្រ​ខេត្ដ​ពោធិ៍សាត់ ដែលមាន​ព្រំប្រទល់ ស្ថិតនៅ​ជាប់​គ្នា​នោះ​។​


​    ​
​ចំពោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ដែក​ដោយ​ឡូរី ក៏​កំពុងមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។ ពួកគេ​ដឹក​ចេញពី​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ និង​ចេញពី​ភូមិ​ពេជ្រ​ជោ ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង ឆ្ពោះទៅកាន់​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​។​
​    ​
​ពួក​ឈ្មួញ​ឈើ ដែល​រកស៊ី​គ្មាន​ការ​ចាប់ចង និង​មិនបាន​រំខាន​ដល់​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​គ្រប់​ប្រភេទ​នោះ ដោយសារតែ​ពួកគេ​បង់លុយ​អោយ​ក្រុមមន្ដ្រី​ទាំងនោះ អស់ហើយ​។​
​    ​
​ដោយឡែក​នៅក្នុង​ឃុំ​ត្រញំង​ចាន់ ស្រុក​បរិបូរណ៍ គេ​ឃើញ​មាន​ម៉ាស៊ីន​អា​ឈើ​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ទាំង​កណ្ដាល​ថ្ងៃ ដោយ​មិនមាន​ក្រែង​រអា ចំពោះ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​ទី​នោះឡើយ ដោយសារតែ​ពួក​ម្ចាស់​ម៉ាស៊ីន​អារឈើ​ទាំងនោះ បាន​បង់លុយ និង​ត្រូវដង ត្រូវផ្លែ​គ្នា ជាមួយនិង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ  និង​សមត្ថកិច្ច​នៅ​ទីនោះ អស់ហើយ​ដែរ​។​
 
​ប្រភព​បានអោយដឹងថា ពួក​រកស៊ី​កាប់​ឈើ ដឹកឈើ និង​អារឈើ​ទាំងនោះ គឺ​ពួកគេ​រកស៊ី​ស្មោះត្រង់​ជាមួយ​សមត្ថកិច្ច និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ណាស់ អត់​មាន​អ្នកណា​ហ៊ាន​កុហក់ បោកប្រាស់​ឡើយ​។ មួយ​ដឹង​មួយ ពីរ​ដឹង​ពីរ​។ បើ​ហ៊ាន​តែ​លួច​អារ ឬ​ដឹក​ចេញ មិន​ប្រាប់​មុន ថ្ងៃក្រោយ​ច្បាស់​ជា​រកស៊ី​លែង បាន​ទៀតហើយ​។ 

​ករណី​ខាងលើនេះ សូម​អាជ្ញាធរ​ខេត្ដ និង​មន្ដ្រី​ថ្នាក់​ក្រសួងកសិកម្ម​មេ​ត្ដា​ជួយ​ទប់ស្កាត់​ផង បើសិន​មិនមាន​វិធានការ​ទាន់ពេលវេលា​ទេ ព្រៃឈើ​ពិតជា​រលាយ​អស់ហើយ ពីព្រោះ​សព្វថ្ងៃនេះ ពួក​មន្ដ្រី​ទាំងនោះ​ទៅ​ទាំង​ប៉ី ទៅ​ទាំង​ទ្រ​ហើយ​៕​ - See more at: http://www.cen.com.kh/localnews/show_detail/22?token=ZjIxYjEwOT#sthash.aYf8xiUM.dpuf

No comments:

Post a Comment

yes