រដ្ឋមន្រ្តីការបរទេសកម្ពុជាប្រាប់អនុរដ្ឋមន្រ្តី
ការបរទេសជប៉ុនពីការរំលោភឈ្លានពាន
របស់ប្រទេសថៃមកលើកម្ពុជា
លោកហោណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១១កុម្ភះនេះ
លោកហោណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១១កុម្ភះនេះ
បានជួបជាមួយនិងលោកយូតាកាបានណូអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន
នៅក្នុងក្រសួងការបរទេសកម្ពុជា។
នៅក្នុងជំនួបនោះលោកហោណាំហុងបានលើកឡើងអំពីបញ្ហាដែលទាហានថៃឈ្លានពានកម្ពុជានៅតំបន់ប្រសាទព្រះវិហារកាលពីថ្ងៃទី៤ដល់
ថ្ងៃទី៧កុម្ភះហើយបញ្ហានេះត្រូវបានលោកហោណាំហុងលើកឡើងថា
ជាជំលួសបង្ករឡើងដោយភាគីថៃដែលធ្វើការឈ្លានពានមកលើទឹក
ដីកម្ពុជាដែលកន្លងមកមានចំនួន៣លើករួចមកហើយហើយនៅថ្ងៃទី៤កុម្ភះដល់ថ្ងៃទី៧កុម្ភះកន្លងមកនេះគឺមានការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ទាហានថៃជាទ្រង់ទ្រាយធំ។ហើយយូតាកាបានណូអនុរដ្ឋមន្រ្តីការបរទេស ជប៉ុនបានសម្តែងការព្រួយបារម្ភនៅពេលដែលលឺថាមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែន។
សូមជំរាបផងដែរថាលោកយូតាកាបានណូអនុរដ្ឋមន្រ្តីការបរទេស ជប៉ុនបាននិយាយថាកម្ពុជានិងថៃក៏ជាមិត្តរបស់ជប៉ុនដែរដូច្នេះហើយប្រទេសទាំង២ត្រូវដោះស្រាយបញ្ហានេះដោយសន្តិវិធីហើយនិងប្រើយន្តការអន្តរជាតិ
ដោះស្រាយប្រកបដោយសន្តិវិធី៕
No comments:
Post a Comment
yes