កម្ពុជាប្រាប់សេនានុព័ន្ធយោធាពីការឈ្លានពានទន្ទ្រាន
លុកលុយបូរណភាពទឹកដីពីសំណាក់កងទ័ពសៀម
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃ៨ កុម្ភះនេះបានជួបជាមួយ និងសេនានុព័ន្ធយោធានៃស្ថានទូតបរទេស
ប្រចាំនៅក្នុងប្រទេសកម្ពុជា បានប្រាប់ពីការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់
ទាហានថៃ នៅតំបន់ប្រាសាទព្រះវិហារ។សូមជម្រាបថា ការប្រាប់សេនានុព័ន្ធយោធាប្រចាំនៅកម្ពុជា ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ គឺបន្ទាប់ពីក្នុងរយះពេល៤ថ្ងៃ ជាប់គ្នា
មកនេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ប្រាសាទ
ព្រះវិហារ ដែលការប៉ះទង្គិចគ្នានេះគឺបង្ករឡើងដោយទាហានថៃ ដែលធ្វើការទន្ទ្រានចូលមកក្នុងទឹកដីកម្ពុជា។
លោកឧត្តមសេនីយ៏ ណឹម សុវត្ថិ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៏ប្រាប់ទៅសេនានុព័ន្ធយោធាថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ ជាសភាពការណ៏ដែលស្ថិតនៅការប៉ានស្មាន គិតគូរពីសន្តិសុខជាតិ

យ៉ាងត្រឹមត្រូវ។ ហើយសង្រ្គាមនៅព្រំដែនជាមួយទាហានថៃ ជាការប្រើសិទ្ធិការពារបូរណភាពទឹកដី របស់កងយោធពលខេមរភូមិន្ទហើយកងយោធពល
ខេមរភូមិន្ទ បានអនុវត្តតួនាទី បំពេញកាតព្វកិច្ចរបស់ខ្លួនការពារបូរណភាពទឹកដី។
លោកឧត្តមសេនីយ៏ ណឹម សុវត្ថិ បានបញ្ឆាក់ថា ការប៉ះទង្គិចគ្នាគឺផ្តើមចេញកងទ័ពថៃទន្ទ្រានចូលក្នុងទឹកដីកម្ពុជា។
សូមជម្រាបថា ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ក្នុងរយះពេល៤ថ្ងៃ ជាប់គ្នាមកនេះ នៅតំបន់ប្រាសាទព្រះវិហារ និងតាមចំនុចមួយចំនួនទៀត បានបណ្តាលអោយទាហានថៃជាង៦០នាក់ស្លាប់ និងរបួសជាច្រើននាក់ រួមទាំង

សព្វាវុធយោធាមួយចំនួនធំត្រូវបានកងទ័ពកម្ពុជាបាញ់កំទេចចោល ហើយ
និងទីតាំងបន្ទាយយោធាជាង១០ខ្នងត្រូវបានបាញ់អោយឆេះ។បើទោះបី
ជានៅតំបន់ព្រះវិហារ និងតាមតំបន់ដទៃទៀត មានការស្ងប់ស្ងាត់យ់ាងណាក៏
ដោយ កងទ័ពកម្ពុជានៅតែមានការប្រុងប្រយ័ត្នក្នុងចំនុចខ្ពស់។ ពីព្រោះនៅថ្ងៃ
ដោយ កងទ័ពកម្ពុជានៅតែមានការប្រុងប្រយ័ត្នក្នុងចំនុចខ្ពស់។ ពីព្រោះនៅថ្ងៃ
នេះថៃនៅតែបង្កើនកំលាំងទាហានតាមព្រំដែន និងមានយន្តហោះស៊ើបការណ៏
ហោះឆ្វែលតាមបណ្តោយព្រំដែន។
No comments:
Post a Comment
yes