កម្ពុជារក្សាជំហរ៤ចំនុចនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី
ការបរទេសអាស៊ាន
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងនៅថ្ងៃទី១៨ កុម្ភះ ថា កម្ពុជានឹងនៅតែរក្សាជំហរដាក់សំណើរ៤ចំណុចដដែលនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២កុម្ភៈខាងមុខនៅទីក្រុងហ្សាការតា។ គឺជំហរ៤ចំណុចស្តីពីកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍ជាមួយថៃដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីម្សិកមិញ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានបញ្ឆាក់ថា ការបដិសេធរបស់ថៃគឺជារឿងមិនសមហេតុផលឡើយពីព្រោះថាថៃតែងអះអាងថាកម្ពុជាជាអ្នកបាញ់មុន ហើយខ្លួនជាអ្នករងគ្រោះ តែថៃបែរជាមិនទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ទៅវិញ។ រីឯការបដិសេធមិនទទួលយកអ្នកសង្កេតការណ៍អាស៊ានក៏បង្ហាញពីភាពក្រឡេចក្រឡុចរបស់ថៃតែផងដែរ។ លោក កុយ គួង អះអាងថា កម្ពុជានឹងនៅតែដាក់សំណើរទាំងនោះក្នុងកិច្ចប្រជុំ ហើយទាមទារឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់អចិន្ត្រៃយ៍មួយដោយមានអ្នកសង្កេត
ការណ៍អាស៊ានតាមដានមើលនៅនឹងកន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅ
ថ្ងៃនេះ លោកហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ាននៅថ្ងៃទី២២កុម្ភៈ៕
No comments:
Post a Comment
yes