សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 17, 2011


លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ជួបជាមួយ
លោក ញឹក ប៊ុនឆៃ
អគ្គលេខា ធិការ គណបក្ស ហ្វ៊ុនស៊ិនប៉ិច

អ្នក រាយ ការណ៏ ពិសេស របស់ ឧត្តម អង្គការ សហ ប្រជាជាតិ ទទួល បន្ទុក សិទ្ធិ មនុស្ស ប្រចាំ កម្ពុជា នៅ រសៀល ថ្ងៃទី១៧ កុម្ភះ បាន ជួប ជា មួយ អគ្គ លេខា ធិ កា រគណបក្ស ហ៊ុនស៊ិនប៉ិច
លោក ឧប នាយក រដ្ឋ មន្ត្រី ញឹក ប៊ុនឆៃ ក្នុង ទី ស្នាក់ការ កណ្តាក គណបក្ស ហ៊្វុនស៊ិនប៉ិច ។
សូម ជម្រាប ថា ការ ជួប រវាង លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយ ការណ៏ ពិសេស អង្គការ សហ ប្រជា ជាតិ ជា មួយ អគ្គ លេខា ធិការ គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺ បន្ទាប់ ពី អ្នក រាយការណ៏ រូប នោះ បាន ជួប សម្តែង ការ គួរ សម ជា មួយ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី​ព្រឹក​ម៉ិញ នៅ​វិមាន​សន្តិភាព​។​នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ញឹក ប៊ុនឆៃ
អគ្គ​លេខា​ធិការ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច អ្នក​រាយ​ការណ៏​ពិសេស​របស់​អង្គការ​សហប្រ​ជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅកម្ពុជា បាន​សួរ​ពី​បញ្ហា
អ្នក​តំណាង​រាស្ត្រ ក្នុង​ការ​ធ្វើ​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ទាក់​ទង​ការ​បោះឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា​។​អគ្គ​លេខា​ធិកា​រគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ
បាន​ប្រាប់​ទៅ​លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ថា ក្នុង​រយៈ​កាល​កន្លង​មក​នេះ
តំណាង​រាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ច្បាប់​បាន​ជា
ច្រើន ក្នុង​រយៈ​កាល​កន្លង​មក​នេះ។ ប៉ុន្តែ​នៅ​មាន​ចំនុច​ខ្វះខាត​ខ្លះគឺ​ពាក់ព័ន្ធ
និង​ការ​អនុវត្ត​ច្បាប់ ដែល​នៅមាន​ចំនុច​ខ្លះ​មិនទាន់​បាន​អនុវត្ត​បាន​ពេញ
លេញ​ល្អ​ទាំង​ស្រុង​។
​លោក ញឹក ប៊ុនឆៃ បាន​បន្តថា ពាក់​ព័ន្ធ​បញ្ហា​ការ​បោះឆ្នោត​គឺ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ទៅ​លើ​ច្បាប់​បោះឆ្នោត អោយ​មាន​ការ​អនុវត្ត​អោយ​បាន​ល្អ អ្នក​រាយ
ការណ៏​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​លើក​ឡើង​ពី​ពី​បញ្ហា
ដី ធ្លី សិទ្ធិមនុស្ស និង​បញ្ហា​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ទាក់​ទង​ការ​លើក​
ឡើង​ខាង​លើនេះ លោក ញឹក ប៊ុនឆៃ បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ចំនុច​ទាំង​នេះ
មាន​ការ​ខ្វះ​ខាត​ខ្លះ មិន​ទាន់​អនុវត្ត​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ​៕

No comments:

Post a Comment

yes