សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 10, 2011


គណបក្សប្រឆាំងពីរជួបគ្នាដើម្បីស្វែងរកការបង្រួបបង្រួម

​ បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ការ​ចរចារ​គ្នា​កាល​ពី​ខែ​មករា​កន្លង​ទៅ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ក្រុម​មន្រ្តី​គណ​បក្ស​សម​រង្ស៊ី​គណ​បក្ស​សិទ្ធិមនុស្ស
បាន​ជួប​ប្រជុំ​គ្នា​សាជា​ថ្មី​ដើម្បី​ស្វែង​រក​ការ​បង្រួប​បង្រួម ក្រោម​អ្វី​ដែល​ហៅ​ថា សម្ព័ន្ធ​ភាព​ចលនា​ប្រជា​ធិប​តេយ្យ។
​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លទ្ធ​ផល​នៃ​ជំនួប​នៅ​ព្រឹក​មិញ​នេះ ពុំ​ទាន់ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី គ្រាន់​តែ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជំនួប​នោះ​ក៏​មាន​ការ​ចូលរួម​ពី​គណ​បក្ស​តូចៗ​ផង​ដែរ។​សូម​រំលឹក​ផង​ដែរ​ថា​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០០៩​បាន​ស្វះ​ស្វែង​រក​ការ​បង្រួប ​បង្រួម​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណ​បក្ស​ប្រឆាំង​តែ​មួយ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បរាជ័យ ហើយ​ក៏​ត្រូវ​បាន​ធ្វើ​ការ​ផ្តើម​ជា​ថ្មី​ឡើង​វិញ​កាល​ពីអំឡុង​ខែ​មករា​កន្លង​ទៅ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពុំ​ទទួល​បាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ផង​ដែរ ដោយ​ខាង​គណ​បក្ស​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា រូប​មន្ត​ដែល​ផ្តល់​ឲ្យ​ដោយ​លោក សម រង្ស៊ី សម្រាប់​ការ​បង្រួប​បង្រួម​នោះ បាន​ធ្វើ​ឲ្យ​គណ​បក្ស​សិទ្ធិ​មនុស្ស​បាត់​បង់​ឈ្មោះ​របស់​ខ្លួន៕

No comments:

Post a Comment

yes