កងទ័ពកម្ពុជានៅតំបន់ខេត្តប៉ៃលិន និងបាត់ដំបង
ប្រុងជើងការខណៈដែលថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត
កងទ័ពថៃនៅខេត្តចន្ទបុរីជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបងបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃហើយមកទល់ថ្ងៃនេះ។ ការធ្វើសមយុទ្ធនេះមន្រ្តីយោធាកម្ពុជាអោយដឹងថា កងទ័ពទាំងពីរនៅតំបន់ព្រំដែននេះមានការប្រុងប្រយ័ត្នជាងមុន ហើយកម្លាំងទ័ពត្រូវបានបង្កើន ។របាយការណ៍ដោយ សុខ សាវី
បើតាមលោកឧត្តមសេនីយ៍ ព្រំ ប៉ាត់ មេបញ្ជាការវរៈព្រំដែន៥០៤ ប្រចាំខេត្តប៉ៃលិនមានប្រសាសន៍ថា កងទ័ពថៃបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្ងាយប្រហែល៣០គីឡូពីព្រំដែនក្នុងខេត្តចន្ទបុរីជាប់នឹងព្រំប្រទល់ស្រុកសាលាក្រៅខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧ ដល់១៨កុម្ភៈនេះ។លោកមានប្រសាសន៍ថា កងទ័ពទាំងពីរនៅតាមតំបន់ព្រំដែន
ខេត្តប៉ៃលិនមានការប្រុងប្រយ័ត្នជាងមុន តែការធ្វើចរាចរណ៍ទំនិញ និងការទំនាក់ទំនងរវាងប្រជាជន និងកងទ័ពទាំងពីរធម្មតា។
(សំឡេងលោកឧត្តមសេនីយ៍ ព្រំ ប៉ាត់)
បើតាមលោកឧត្តមសេនីយ៍ ជា ភួងភារុំ មេបញ្ជាការកងពល៥៣ មានទីបញ្ជាការនៅស្រុកកំរៀងខេត្តបាត់ដំបងមានប្រសាសន៍ស្រដៀងគ្នាថា ថៃមានការបង្កើនកម្លាំងទ័ពតាមតំបន់ព្រំដែន។ តែភាគីទាំងពីរនៅរក្សាការទំនាក់ទំនងគ្នាធម្មតា។ ហើយការធ្វើសមយុទ្ធរបស់ប្រទេសថៃនេះខាងយោធាថៃ
បានជម្រាបមេបញ្ជាការកងទ័ពកម្ពុជាពីរថ្ងៃមុនធ្វើសមយុទ្ធ។
(សំឡេងលោក ភួង ភារុំ)
មន្រ្តីយោធាកម្ពុជានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហាររាយ
ការណ៍ថា កងទ័ពថៃនៅតែបន្តផ្ទុះអាវុធ និងបោកគ្រាប់បែកជាច្រើនគ្រាប់ជារៀងរាល់យប់នៅមុនថ្ងៃ១៦កុម្ភៈបើទោះជាអង្គការសហប្រជាជាតិអំពាវនាវអោយប្រទេសទាំងពីរកម្ពុជាថៃឈប់បាញ់ជាស្ថាពរ និងអចិន្រ្តៃយ៍ ហើយត្រូវដោះស្រាយដោយសន្តិវិធីក៏ដោយ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទ្ធសារព័ត៌មានកាលពីថ្ងៃ១៧កុម្ភៈបានផ្ញើសារទៅលោកនាយករដ្ឋមន្រ្តីថៃ សម្រាប់កិច្ចប្រជុំចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃ២២កុម្ភៈខាងមុខលើសេចក្តីពង្រាងបទឈប់បាញ់ជាស្ថាពរ និងអចិន្រ្តៃយ៍បួនចំណុច។ ទីមួយកម្ពុជា-ថៃព្រមព្រៀងឈប់បាញ់ជាស្ថាពរនិងអចិន្រ្តៃយ៍នៅតំបន់ប្រាសាទព្រះវិហារកុំអោយមានកាំភ្លើងផ្ទុះជារៀងរហូត។ ទីពីរកងទ័ពទាំងពីរក្សាស្ថានភាពដដែលនៃទីតាំងឈរជើងរៀងៗខ្លួន ដោយមិនមានការចល័តទ័ព និងមិនបំពានគ្នារង់ចាំការបោះបង្គោលព្រំដែនរួចជាស្ថាពរ។
ទីបីភាគីទាំងពីរលើកទឹកចិត្តអោយកងទ័ពជួរមុខជួបពិភាក្សាគ្នាដើម្បីអោយស្ថានភាពព្រំដែនវិលទៅរកមុនថ្ងៃ១៥កក្កដា២០០៨ ឬថ្ងៃទី៤កុម្ភៈ
២០១១។ ទីបួនកម្ពុជាទទួលយល់ព្រមអោយកងទ័ពនៃប្រទេសសមាជិក
អាស៊ានណាមួយមកនៅលើទឹកដីកម្ពុជាដើម្បីធានាពីបទឈប់បាញ់។
(សំឡេងលោកនាយករដ្ឋមន្រ្តីហ៊ុនសែន)
សូមបញ្ជាក់ថា រយៈកាលចុងក្រោយនេះកងទ័ពកម្ពុជា និងថៃបានប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំនៅតំបន់ប្រាសាទព្រះវិហារខ្មែរចាប់ពីថ្ងៃទី៤ដល់ថ្ងៃ៧កុម្ភៈ បណ្តាលអោយកងទ័ព និងជនស៊ីវិលស្លាប់ជាច្រើននាក់ហើយមានជនភៀសសិករាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីតំបន់មានជម្លោះនៅឡើយ
ប្រទេសកម្ពុជារក្សាជំហរដោះស្រាយដោយមានភាគីទីបីរចូលរួម៕ ពីវិទ្យុ អូស្រ្តាលី
No comments:
Post a Comment
yes