ពិព័រណ៍ទំនិញ កម្ពុជា-ថៃ ក្រោមបរិយាកាសតានតឹង
នៅតំបន់ព្រំដែន
បើ ទោះ ជា ប្រទេស កម្ពុជា-ថៃ កំពុង ស្ថិត ក្នុង ស្ថាន ភាព តាន តឹង ផ្នែក យោធា នៅ តាម ព្រំដែន ប្រាសាទ ព្រះវិហារ យ៉ាង ណាក្តី ក៏ ស្ថាន ការណ៍ តាន តឹង នោះ មិន អាច រាំង ខ្ទប់ និង រំខាន ដល់ ការ រៀប ចំ ពិធីតាំង ពិព័រពណ៍ ដែល គ្រោង ទុក នោះ ឡើយ។
រាយការណ៍លោក សយ សុភា
ថ្លែង ក្នុង ពិធី សម្ពោធ បើក ពិព័រណ៍ ផលិត ផល ថៃ នៅ កម្ពុជា ដែល តូប ប្រមាណ១៧០ លោក ឧប នាយក រដ្ឋមន្រ្តី ថៃ ត្រាយរ៉ុង សុវណ្ណគិរី រដ្ឋ មន្រ្តី ក្រសួង ពាណិជ្ជ កម្ម បាន ព្រលយ ឱ្យ ដឹងថា ការ ធ្វើ ពាណិជ្ជ កម្ម កម្ម ទេ្វ ភាគី រវាង កម្ពុជា-ថៃ ពិត ជា មាន ការ កើន ឡើង ខ្លាំង បើធៀប នឹង ឆ្នាំ២០០៩ មាន កំណើន រហូត ដល់ ទៅ៥៤ភាគរយ ជា អ្វី ដែល លោក ចាត់ ទុក ថា ជា កំណើន មួយ ខ្ពស់ មិន ធ្លាប់ មាន ។
លោក ឧបនាយក រដ្ឋមន្រ្តី រូបនេះ បាន ថ្លែង ថា ថៃ ក៏ កំពុង ចាប់ ផ្តើម ពង្រីក ទំនាក់ ទំនង ពាណិជ្ជ កម្ម ជា មួយ កម្ពុជា ឱ្យ កាន់ តែ ប្រសើរ ថែមទៀត នោះ ក៏ ព្រោះ តែ ថៃ ចាត់ ទុកថា កម្ពុជាជា ដៃគូយ៉ាង ល្អ ក្នុង ការ ធ្វើ ពាណិជ្ជ កម្ម តាំង ពីមុន មក ។ព្រម គ្នា នេះ ថ្លែង ទៅ កាន់ អ្នក ចូល រួម ពិធី
តាំង ពិព័រណ៍ ដែល មាន រយៈ ពេល៤ថ្ងៃ ចាប់ ពី ថ្ងៃ ទី១៧ ដល់ ២០ ខែកុម្ភៈ នោះ លោក រដ្ឋមន្រ្តី ក្រសួង ពាណិ ជ្ជកម្ម ខ្មែរ ចម ប្រសិទ្ធ បាន ថ្លែងថា ប្រទេស កម្ពុជា ក៏ដូច ជា ប្រជា ពល រដ្ឋ ខ្មែរ ដែរ ប្រាថ្នា រស់ នៅ ក្នុង សង្គម មួយ ដែល មាន សន្តិ ភាព យូរអ ង្វែង ជាពិ សេស ការ ពង្រឹង ទំនាក់ ទំនង
ពាណិជ្ជ កម្មរ វាង ប្រទេស ទាំងពីរ ដើម្បី ប្រយោជន៍ ឱ្យគ្នា ទៅវិញ ទៅមក។យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីរូបនេះ បានថ្លែងប្រកបដោយក្តីសង្ឃឹមរបស់ខ្លួន បើមិននិយាយទៅដល់ការប្រឈមមុខគ្នាដោយអាវុធយ៉ាងស្រួចស្រាវនៅព្រំដែនថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងមានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ជាក់ជាមិនខាន។ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី
ខ្មែរ ហ៊ុន សែន បានថ្លែងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទោះបីជាកម្ពុជាកំពុងប្រឈមគ្នាដោយអាវុធ និងសង្រ្គាមការទូតលើឆាកអន្តរជាតិយ៉ាងណាក្តី ក៏រាល់ទំនាក់ទំនងដទៃរាប់បញ្ចូលទាំងវិស័យទេសចរណ៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដទៃទៀតនៅតែមានដដែល ដោយលោកអំពាវនាវមិនឱ្យមានការពង្រីកអរិយភាពបន្ថែមទៀត ឡើយក្រៅពីព្រំដែនដែលមិនទាន់ដោះស្រាយដាច់បាច់។
(សំឡេងលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន)
យ៉ាងណាក៏ដោយបើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ សុវណ្ណគិរី កាលពីឆ្នាំ២០១០កម្ពុជា បាននាំផលិតផលទៅប្រទេសថៃស្មើនឹងទឹកប្រាក់ប្រមាណ១៤៧លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលថៃនាំចូលផលិតផលមកកម្ពុជាវិញ មានទឹកប្រាក់សរុបប្រមាណ១៩៧៧លានដុល្លារសហរដ្ឋអាម៉េរិក៕ ពីវិទ្យុ អូស្ត្រាលី
No comments:
Post a Comment
yes