សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 12, 2011


លោកមូសបារ៉ាក់ចុះចេញពីតំណែងក្រោយមានបាតុកម្ម
តវ៉ា១៨ថ្ងៃជាប់ៗគ្នា

​ក្រុងឡឺគែរ ប្រទេស​អេហ្ស៊ីប៖ ក្រោយ​ពី​ការធ្វើ​បាតុកម្ម​តវ៉ា​អស់​រយៈពេល​ ១៨​ថ្ងៃ​ លោក ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) បាន​ចុះចេញ​ពីតំណែង​ជា​ ប្រធានាធិបតីរបស់ ប្រទេស​អេហ្ស៊ីប​ដោយ​បញ្ចប់​ការ​ គ្រប់គ្រង​ រយៈពេល​ជិត​ ៣​ទសវត្សរ៍​ នៅ
ក្នុង​ប្រទេស ដែល​មាន​ប្រជាជន​ច្រើន​ជាង គេ​បំផុត​ នៅ​ពិភព​អារ៉ាប់។ វា​គឺជា​បាតុកម្ម​តវ៉ា​មួយ ​មាន​រយៈពេល ​១៨ថ្ងៃ​ហើយ​​ពេល​ខ្លះ​ ការតវ៉ា​របស់​ ពួក
គេ​មាន​លក្ខណៈ​ហិង្សា​ ដែល​បាន​បង្ខំ បុរស​ម្នាក់​ដែល​ គ្រប់គ្រង​ប្រទេស ​អេហ្ស៊ីប អស់​រយៈ​ពេល​ជិត​ ៣០ឆ្នាំ​​ចុះ​ចេញ​ពី​អំណាច ថ្ងៃសុក្រ​នេះ​ គឺ​ជា​ថ្ងៃ​ដែល​ក្រុម​អ្នកតវ៉ា​ បាន​ទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ។ ការប្រកាស​ពី​ ការ
លាលែង​ចេញ​ពី​តំណែង​របស់​លោក​មូបារ៉ាក់​បាន​ទាក់ទាញ​ឱ្យ​ មាន​សម្រែ​ហ៊ោ​កញ្ជៀវ​ និង​ការ​ចុច​ស៊ីផ្លេ​រថយន្ត​ឮ​ទ្រហឹង​ពេញ​ទីក្រុង​ឡឺគែរ​បន្ត​ជាប់គ្នា​ ជាច្រើន​ម៉ោង។​លោក​ អនុប្រធានាធិបតី អូមា ស៊ូឡីម៉ាន់ (Omar Suleiman) ​ជា​អ្នក​ប្រកាស​ប្រាប់​​ឱ្យ​​ដឹង​ពី​ការ​លាលែង​ពី​តំណែង​នេះ​​ នៅ​តាម​កញ្ចក់​ទូរទស្សន៍។លោក​ អនុ​ប្រធានាធិបតី​និយាយ​ថា​ លោក​មូបារ៉ាក់​បាន​ចុះ​ចេញ​ពី​តំណែង​ ហើយ​បាន​សុំ​ឱ្យ​ក្រុម​យោធា​គ្រប់គ្រង​ប្រទេស។ លោកបាន​បញ្ចប់​សុន្ទរកថា​របស់​លោក​ដោយ​ពាក្យ​ថា​ «សូម​ព្រះជាម្ចាស់​ជួយ​ដល់​យើងគ្រប់​គ្នា»។​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅ​ទីលាន​ តាហ៍រៀរ (Tahrir) ឬ​ហៅ​ថា​ទីលាន​រំដោះ​ដែល​នៅ​ចំ​កណ្តាល​ទីក្រុង​ឡឺគែរ​ ដើម្បី​ចូលរួម​ជាមួយ​នឹង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​ដែល​នៅ​ទីនោះ​ស្រាប់។ ក្នុង​ចំណោម​នោះ​មាន​លោក ​អេម៉ាន់ សាអាដ (Eman Saad) ដែល​ទើប​មាន​អាយុ​៣៣ឆ្នាំ។ «ប្រតិកម្ម​របស់​ខ្ញុំ​ឬ? វាជារឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ណាស់​! យើងមាន​សេរី​ភាព​ហើយ!»នៅ​ឯ​ទី​លាន​ តាហ៍រៀរ (Tahrir) ឯណោះ​វិញ​ មាន​ការសប្បាយ​កងរំពង។ ក្រុម​បាតុករ​និយាយ​ថា​នេះ​គឺ​ជា​ថ្ងៃ​ដែល​ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​ ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ការប្រារព្ធ​ពិធី​នេះ​ដំណើរការ​ទៅ​ដោយ​សុខស្រួល​ក្នុង​រយៈ​ពេល​ពីរ​​ បី​ម៉ោង​ដំបូង ​ប៉ុន្តែ​មាន​ឮ​សំឡេង​បាញ់​កាំភ្លើង​រប៉េះរប៉ោះ​នៅ​ចំ​កណ្តាល​ទីក្រុង​ឡឺគែរ ​នៅ​ពេល​ព្រលប់​ថ្ងៃ​សុក្រ​នេះ។កាលពី​មួយថ្ងៃ​មុននេះ ​លោក​មូបារ៉ាក់​បាន​ថ្លែង​ទៅកាន់​ប្រជាជាតិ​ទាំង
មូលថា​ លោក​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ពេល​បោះ​ឆ្នោតនៅ​ខែកញ្ញា។ នៅ​ថ្ងៃសុក្រ​ក្រុម​អ្នក​កាសែត​បាន​និយាយ​ថា​លោក​បាន​ទៅ​តំបន់​លំហែរ
កាយ​ ឈ្មោះ ស្ហាម អែល ស្ហេខ (Sharm el Sheikh) ដែល​ជា​តំបន់​សមុទ្រ​ក្រហម​របស់​អេហ្ស៊ីប៕ប្រភពពីគេហទំព័រ VOA

No comments:

Post a Comment

yes