សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 12, 2011


កម្ពុជាមានឯកសារគ្រប់គ្រាន់បញ្ជាក់ថា
ប្រាសាទព្រះវិហារជារបស់ខ្មែរ

មន្ត្រី​ជំនាញ​ផែនទី និង​ភូមិសាស្ត្រ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​ផែនទី និង​សន្ធិសញ្ញា​បារាំង-​សៀម តម្កល់​នៅ​ឯ​អង្គការ​សហប្រជាជាតិ​រួច​ហើយ ដើម្បី បង្ហាញ​ទៅ​អន្តរជាតិ​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា តែមួយ​គត់ នៅ​គ្រា​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​​​១៤ ខែ​កុម្ភៈ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។
ដោយ សុខ សេរី
ការ​អះអាង​នេះ គឺ​នៅ​ស្រប​ពេល​ដែល​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ
ទេស បារាំង ត្រូវ​បាន​ប្រភព​ព័ត៌មាន​អន្តរជាតិ បាន​ដក​ស្រង់​ប្រសាសន៍​ថា ក្រសួង​ការបរទេស​បារាំង ត្រៀម​នឹង​ផ្ដល់​ផែនទី​បារាំង-​សៀម បើ​សិន​ណា​កម្ពុជា​ត្រូវការ។ ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ច​ការងារ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា លោក
វ៉ា គឹមហុង ជា​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​មាន​ផែនទី​នេះ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​រួច​ហើយ។ លោក​បន្ត​ថា ៖ «ជា​ផែនទី​ដែល​យើង​ធ្វើ​បន្ទាប់​ពី​អនុ​សញ្ញា ១៩០៤ និង​សន្ធិសញ្ញា ១៩០៧។ មាន​ទាំង​អស់ ៧​ផ្ទាំង។ ខ្ញុំ​ថា ផែនទី​មាន​កំណត់​ព្រំដែន​អន្តរជាតិ​រួច​ទៅ​ហើយ។ នៅសល់​តែ​យើង​ទៅ​អនុវត្ត​នៅ​លើ​ដី​ជាក់​ស្ដែង​បន្ថែម​ទៀត​ក្នុងការ​រុក​រក ​បង្គោល​ចាស់ និង​បោះ​បង្គោល​បន្ថែម​ថ្មី​បន្ថែម​នៅ​កន្លែង​ណា​ដែល​មិន
មាន​បង្គោល ហ្នឹង​ជា​តួនាទី​របស់​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឲ្យ​ភាគី​ទាំង​២ ចុះ​ធ្វើ​កិច្ចការ​នេះ»។ លោក​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​ខ្សែបន្ទាត់
ព្រំដែន​ជាមួយ​ថៃ ចំនួន ៨០៥​គីឡូម៉ែត្រ និង​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន ៧៣​បង្គោល​នៅ​ក្នុង​សម័យ​បារាំង។ បង្គោល​ព្រំដែន​ចំនួន ២៥ ត្រូវ​បាន​រក​ឃើញ និង
បាន​ឯកភាព​គ្នា​រវាង​កម្ពុជា និង​ថៃ។ នៅ​សល់​បង្គោល​ព្រំដែន​ចំនួន ៤៨​ទៀត កំពុង​តែ​ស្វែង​រក។ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង
បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវការ​ផែនទី​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់
ព័ន្ធគ្នា ៖ «រដ្ឋាភិបាល ​កម្ពុជា នឹង​ណែនាំ​ស្ថានទូត​កម្ពុជា នៅ​ក្នុង​ទីក្រុង​ប៉ារីស ឲ្យ​ទាក់ទង​ជាមួយ​ក្រសួង​ការបរទេស​បារាំង ដើម្បី​ពិនិត្យ​លទ្ធភាព​ថា តើ​យើង​ត្រូវ
ការ​ផែនទី​ប្រភេទ​ណា​ខ្លះ​ទៀត?»។ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហ
ប្រជា ជាតិ បាន​កោះ​ហៅ​ប្រជុំ​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដើម​សប្ដាហ៍​ខាង​មុខ​នេះ រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រ
សួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស
ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) ដែល​ជា​ប្រធាន​សមាគម​អាស៊ាន ឲ្យ​ចូល​រួម​ប្រជុំ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា-​ថៃ។
ទាក់ទង​ទៅ​នឹង​ការ​អន្តរាគមន៍​របស់​ប្រទេស​បារាំង​នេះ កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ បាន​ស្រង់​សម្ដី​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​និយាយ​ថា លោក​បដិសេធ​ចោល​ចំពោះ​​ការ​ស្ម័គ្រ​ចិត្ត​អន្តរាគមន៍​របស់​បារាំង​នេះ៕
ប្រភពពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes