អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បដិសេធ
ចំពោះការចោទប្រកាន់របស់ អាប់ភីស៊ីត
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥បានចេញសេចក្តីថ្លែងការណ៏របស់ខ្លួនដោយបានធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីថៃលោកអាប់ភីស៊ីតវីចាជីវ៉ាដែលបានផ្សាយនៅក្នុងកាសែតThe Nationនិងលោកកាស៊ីតភីរម្យរដ្ឋមន្រ្តីការបរទេសថៃនៅក្នុងASTVManager Onlineកាលពីថ្ងៃទី១៤កុម្ភះថាកម្ពុជាជាអ្នកធ្វើការវាយប្រហារមុនទៅលើកងទ័ពថៃ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥បានចេញសេចក្តីថ្លែងការណ៏របស់ខ្លួនដោយបានធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីថៃលោកអាប់ភីស៊ីតវីចាជីវ៉ាដែលបានផ្សាយនៅក្នុងកាសែតThe Nationនិងលោកកាស៊ីតភីរម្យរដ្ឋមន្រ្តីការបរទេសថៃនៅក្នុងASTVManager Onlineកាលពីថ្ងៃទី១៤កុម្ភះថាកម្ពុជាជាអ្នកធ្វើការវាយប្រហារមុនទៅលើកងទ័ពថៃ។
នៅក្នុងសេចក្តីថ្លែងការណ៏របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានបន្តថាការចោទប្រកាន់របស់អាប់ភីស៊ីតនិងកាស៊ីតភីរម្យគឺពុំមានហេតុផលនិងសុភវិនិឆ្ឆ័យឡើយ។នៅក្នុងសេចក្តីថ្លែងការណ៏របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថាព្រះរាជាណាចក្រកម្ពុជាគឺពុំបានស្វះស្វែងធ្វើការផ្លាស់ប្តូរស្ថានភាពនៅព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិអស់រយៈពេលមួយសតវត្សរ៏នោះទេហើយជាពិសេសចាប់តាំង
ពីតុលាការយុត្តិធម៌អន្តរជាតិធ្វើសេចក្តីសម្រេចក្នុងឆ្នាំ១៩៦២គឺថៃនោះទេដែលខិតខំធ្វើការផ្លាស់ប្តូរភាពពិតនេះ។ដោយពុំមានមូល
ដ្ឋានច្បាស់ណាមួយសម្រាប់ធ្វើការផ្លាស់ប្តូរបែបនេះថៃរិះរកមធ្យោបាយដើម្បីធ្វើការផ្លាស់ប្តូរនេះតាមមធ្យោបាយយោធា។
នៅក្នុងសេចក្តីថ្លែងការណ៏របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីដ៏ដែលនេះបានបន្តថាកម្ពុជាពុំមានមធ្យោបាយគ្រប់គ្រាន់ដើម្បីតទល់ជាមួយប្រទេសថៃឡើយ។ប្រជាជនកម្ពុជាគឺមានចំនួនតិចជាង១ភាគ៤នៃប្រជាជនថៃចំនែកឯផលិតផល
ក្នុងស្រុកសរុបរបស់កម្ពុជាគឺមានប្រហែលជា១ភាគ២០នៃផលិតផលក្នុងស្រុករបស់ថៃហើយកងកំលាំងប្រដាប់អាវុធរបស់កម្ពុជាមានចំនួនប្រហែល១ភាគ៨នៃកងកំលាំងប្រដាប់អាវុធថៃដែលបំពាក់ដោយសព្វាវុធទំនើបៗរួមមានកងកម្លាំងអាកាសនិងកងទ័ពជើងទឹកដែលថៃបានគម្រាមកំហែងជាចំហរប្រើប្រាស់ដើម្បីប្រឆាំងនិងកម្ពុជា។
ទាក់ទងទៅនឹងការប្រយុទ្ធនៅតាមព្រំដែនគឺរដ្ឋាភិបាលថៃទេដែលជាអ្នកខិតខំបិទបាំងសាធារណៈមតិអន្តរជាតិ។នាយករដ្ឋមន្រ្តីថៃក៏បានរិះរកមធ្យោបាយផងដែរដើម្បីទប់ស្កាត់អ្នកអង្កេតការអព្យាក្រិត្យហើយថែមទាំងមានគោលបំណងទប់ស្កាត់គណប្រតិភូយូណេស្កូមិនឲ្យមកទស្សន
កិច្ចប្រាសាទព្រះវិហារដើម្បីធ្វើការវាយតម្លៃទៅលើការខូចខាតដែលបង្កឡើងដោយទាហានថៃ។ដូច្នេះរដ្ឋាភិបាលថៃខិតខំប្រឹងប្រែងដើម្បីបិទទ្វារក្នុងគោលបំណងបិទបាំងការឈ្លានពានដែលខ្លួនបានធ្វើ
និងកំពុងបន្តធ្វើ។
សូមជំរាបផងដែរថាកម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង
នានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់
នូវការវាយប្រហារជាថ្មីបញ្ចៀសឲ្យបាននូវមហន្តរាយថែមទៀតដល់អាយុជីវិតប្រជាជននិងដើម្បីការពារប្រាសាទព្រះវិហារកម្ពុជាដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ការគាំទ្រឲ្យមានកាសសម្រុះសម្រួលពីសំណាក់អាស៊ានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
គឺជាការបញ្ចប់គោលនយោបាយបិទទ្ធាររបស់ថៃមិនឲ្យសហគមន៏តំបន់
និងអន្តរជាតិចូលរួមក្នុងការដោះស្រាយបញ្ហាក្នុងគោលបំណងប្រើប្រាស់កម្លាំងយោធាដើម្បីបំរើមហិច្ឆតាវាទទីទឹកដីកម្ពុជាដែលមហិច្ឆតានេះ
ជាការគ្រោងទុកជាយូរណាស់មកហើយ។ដូចដែលរដ្ឋាភិបាលថៃបានដឹងច្បាស់ហើយថាការចរចារទ្វេភាគីគឺពិតជាពុំមានច្រកចេញនោះទេហើយការចរចារនេះគ្រាន់តែជាសកម្មភាពបម្រើឲ្យចេតនា
អាក្រក់របស់រដ្ឋាភិបាលថៃក្នុងការលេបទឹកដីកម្ពុជានៅក្រោយឆាកតែប៉ុណ្ណោះ។គួររំលឹកផងដែរថានៅពេលដែលជំនួបទ្វេភាគីរវាងរដ្ឋ
មន្រ្តីការបរទេសទាំងពីរកំពុងប្រព្រឹត្តធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី០៤កុម្ភះ២០១១នោះគឺពេលនោះហើយដែលទាហានថៃកំពុងតែវាយប្រហារមកលើកម្ពុជាតែម្តង។
សូមជំរាបថាព្រះរាជាណាចក្រកម្ពុជាស្វាគមន៏ចំពោះការគាំទ្ររបស់
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលយ៉ាងសកមុ្មរបស់អាស៊ានក្នុងការបង្កើតយន្តការមួយដែលអាចជួយបញ្ចៀសការវាយប្រហារជាថ្មីដោយថៃ។លើសពីនេះទៅទៀតយន្តការអាស៊ាននេះអាចបង្កើតនៅស្ថានភាពប្រកបដោយតម្លាភាពមួយនិងបង្កើតបាននូវជំនឿទុកចិត្តទៅវិញទៅមកជាពិសេសដើម្បីធានានូវការបញ្ឈប់ភាពប្រទុសរ៉ាយគ្នាហើយប្រសិនបើភាពប្រទូសរ៉ាយកើតឡើងនោះយន្តការអាស៊ាននេះអាចនិងកំណត់ថាអ្នកណាជាអ្នកបង្ករហេតុ។សូមជំរាបថាយន្តការនេះក៏អាចធ្វើជាសាក្សីថាតើកម្ពុជាមានមូលដ្ឋានយោធាដែលអាចធ្វើការវាយប្រ
ហារទៅលើប្រទេសថៃដូចការចោទប្រកាន់នោះដែរឬទេ។យន្តការនេះនឹងអាចនាំទៅដល់ដំណោះស្រាយទាន់ពេលវេលាប្រកបដោយសន្តិភាពនិងអចិន្ត្រៃយ៏៕
No comments:
Post a Comment
yes