សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

ប្រទេសកម្ពុជា ជាឋានសួគ៌នៃវប្បធម៌និទន្ទភាព សម្រាប់អ្នកមានលុយ និងមានអំណាចនៅស្រុកខ្មែរ

ជនសង្ស័យ ឈូក បណ្ឌិត អតីតអភិបាលក្រុង ​បាវិត

តុលាការ​​ខេត្ត​ស្វាយ​រៀង​កាលពីថ្ងៃសុក្រ ទី២៧ មិន​បានធ្វើការកោះ​ហៅ​ជន​សង្ស័យ​ ឈូក បណ្ឌិត ជាអតីតអភិបាលខេត្តស្វាយរៀង ដែល​បាញ់​​កម្មករ​រោងចក្រកៅវ៉េ ឲ្យចូល​​បំភ្លឺ​តាមការ​កំណត់ឡើយ ​​ដោយ​ចៅ​ក្រមបានសំ​​អាង​ថា​ ការ​ដែល​លោក​​បាន​​ប្រាប់កាល​​ពី​​មុន​​មក​ ថា​នឹង​បើក​ការ​​សាក​សួរ​ម្តង​ទៀត​ទៅលើលោក ឈូក បណ្ឌិត នៅ​​ថ្ងៃសុក្រ ទី២៧ ​គឺ​ជា​ការ​ច្រឡំ​ថ្ងៃ ​​។

ប្រធាន​​តុលា​ការ​ខេត្ត​​​ស្វាយ​​រៀង​ ​លោក​​​​ ប៉ិច​​​ ​ឈឿត​ ដែល​កាន់​​សំណុំ​រឿង​នេះ​បានប្រាប់ឲ្យដឹងថា ​​លោក​​ច្រឡំ​ថ្ងៃ​ទេ​ ដែល​​ពី​មុន​បាន​ប្រាប់​ថា​ ត្រូវ​កោះ​​ហៅ​ជន​សង្ស័យ​ ឈូក បណ្ឌិត ឲ្យ​ចូល​ខ្លួន​​បំភ្លឺ​​ម្តង​ទៀត​នៅ​​ថ្ងៃ​​សុក្រ ទី​​២៧​ ​​ខែ​​កក្កដា ឆ្នាំ២០១២ តែ​លោក​ ឈូក​ បណ្ឌិត ​ត្រូវ​បាន​​មន្រ្តី​ជំនា​ញ​​របស់​​ក្រសួង​​មហា​​ផ្ទៃ​​សាក​សួរ​រួច​រាល់​តាំង​​ពី​​​ថ្ងៃ​ទី​​២០ ​​ខែ​​កក្កដា​ មក​​ម្ល៉េះ​ ។

លោក​ ប៉ិច​ ​​ឈឿត​ បាន​បន្ត​​ថា ​ករណី​​របស់លោក ​ឈូក​​ បណ្ឌិត​​ តុលាការ​​មិន​​​បាន​​ប្តូរ​​បទ​​ចោទ​ប្រកាន់ ការបង្កររបួសស្នាមដោយអចេតនា លើកម្មការិនីរោងចក្រកៅវ៉េទាំង៣នាក់នោះទេ ​ព្រោះ​​ករណីនេះស្ថិត​​នៅ​​ក្នុង​​ការ​​ត្រួ​ត​​ពិនិត្យ​​នៅ​​ឡើយ​។​ ​លោ​ក​​​បញ្ជាក់​​ថា​​ មិន​​មាន​​ការ​​ឃុំ​​ខ្លួន​​លោក​ ​ឈូក​​ ​បណ្ឌិត​​ ឡើយ ​លុះ​​ត្រា​តែ​​ជន​​សង្ស័យ​​រូប​​នេះ​​ប្រ​ព្រឹត្ត​​ខុស​ពី​អ្វី ​ដែល​សមត្ថកិច្ច​បាន​​កំណត់​ក្នុង​ការ​​​​​ត្រួត​​​​ពិនិត្យ​​​របស់​​តុលាការ​​ទើប​​ឃុំ​​ខ្លួន ​​។


ចំណែកឯអ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក​ ខៀវ ​សុភ័គ និង​អ្នក​​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ លោក គាត ច័ន្ទថា​រិទ្ធិ​ នៅពេលដែលធ្វើការសាកសួរជុំវិញរឿងសាកសួ​រទៅលើ​លោក ឈូក បណ្ឌិត កាលពីថ្ងៃទី២០ ខែកក្កដា នោះ គឺបានធ្វើការអះ​អាង​ដូចថា ​លោក​​មិន​បាន​​ដឹង​ថា មន្រ្តី​ជំនាញ​របស់​​ក្រសួង​នេះ​​ បាន​សាក​សួរ​លោក ​ឈូក​ បណ្ឌិត​ កាល​ពី​​ថ្ងៃ​ទី​២​០​​ខែ​​កក្កដា​ ដូច​ប្រធាន​តុលាការ​ខេត្ត​​ស្វាយ​រៀង​​អះ​​អាង​នោះ​ទេ​។

ចំណែកឯលោក គីម សួរភីរិទ្ធ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ដែលបានតាមដានយ៉ាង ស្មិតស្មាញចំពោះករណីរបស់លោក ឈូក បណ្ឌិត បានមានប្រសាសន៏ប្រាប់ឲ្យដឹងថារឿងលោក ឈូក បណ្ឌិត នេះគឺគេចង់ទុកឲ្យកប់ទៅតាមពេលវេលា គឺគេគ្មានឆន្ទះនិងធ្វើការដោះស្រាយរក យុត្តិធម៌ជូនកម្មការិនីរងគ្រោះទាំង៣នាក់នោះឡើយ ។ ហើយទាំងអស់នេះហើយ បញ្ជាក់ឲ្យ​ឃើញ​ថា ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាកុំពុងតែស្ថិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច និងអ្នកមានលុយ ។

ដូចនេះករណីរបស់លោក ឈូក បណ្ឌិត កំពុងតែឆ្លុះបញ្ចាំងឲ្យឃើញថា  តុលាការពិតជាចង់បិទ បាំងរឿងនេះយ៉ាងពិតប្រាកដ ។ អ្នកតាមដានបានលើកឡើងថា ពិបាកណាស់ប្រព័ន្ធតុលាការ នៅក្នុងស្រុកខ្មែរ អ្នកមានលុយ មានអំណាច តែងតែឈ្នះលើពលរដ្ឋទុកខ្សោយជានិច្ច ដែលនេះ​ជាវប្បធម៌ប្រព័ន្ធតុលាការនៅស្រុកខ្មែរទៅហើយ ។ តែប្រសិនបើករណីនេះកើតឡើងចំពោះប្រ ជាពលរដ្ឋទន់ខ្សោយ អ្នកការពារសិទ្ធមនុស្ស ឬអ្នកនយោបាយវិញមិនបានមួយចំអិនកំពិសផង តុលាការប្រាកត់ណាស់និងចាប់អ្នកនោះដាក់ពន្ធនាគាតភ្លាមៗមួយរំពិច ។ ដូចនេះហើយបានជា នៅក្នុងប្រទេសកម្ពុជាត្រូវបានគេប្រសិទ្ធនាមឈ្មោះឲ្យថា ជាប្រទេសឋានសួគ៌នៃវប្បធម៌និទន្ទ ភាព សម្រាប់អ្នកមានលុយ និងមានអំណាចនៅស្រុកខ្មែរ ៕

No comments:

Post a Comment

yes