សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

លោក វ៉ា គឹមហុង បដិសេធ​ការ​ចោទ​ថា​រដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម


មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​អះអាង​ថា កិច្ច​ចរចា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ដែល​ភាគី​ទាំង​ពីរ​បាន​ហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ នឹង​ចាប់​ផ្ដើម​អនុវត្ត​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ ពី​ភូមិ​កំណើត​របស់ លោក ហេង សំរិន ស្ថិត​នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ ការ​ធ្វើ​នេះ គ្រាន់​តែ​ដោះ​ដូរ​ទៅ​តាម​ផែនទី​ដែល​ប្រទេស​បារាំង​បាន​គូស​អោយ​តែ​ប៉ុណ្ណោះ។
RFA/Or Phearith
២៣-មិថុនា-២០១០: បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​លេខ​១២៥ នៅ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខែត្រ​កំពង់ចាម
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​កាត់​ដី​អោយ​ប្រទេស​វៀតណាម ដោយ​លោក​ពន្យល់​ថា ការ​ដោះ​ដូរ​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នោះ ជា​ការ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ព្រំដែន ដែល​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា។
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ដោះ​ដូរ​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នោះ ជិត​ចប់​ទៅ​ហើយ ហើយ​នឹង​អនុវត្ត គឺ​ភូមិ​លោក ហេង សំរិន គឺ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លុងជ្រៃ៩ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម មុន​គេ។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ជំនាន់​បារាំង ក៏​គេ​បាន​គូស​ដី​តំបន់​នោះ​ដាក់​ក្នុង​ផែនទី​បារាំង មាន​មួយ​ខ្នាត​លើ​មួយ​រយ​ពាន់ របស់​ក្រុម​ប្រឹក្សា​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​ទៅ​ហើយ។ លោក​ថា បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ដី​ប្រទេស​វៀតណាម រួច​រាល់​ទៅ​ហើយ គឺ​គ្រាន់​តែ​ពេល​នោះ ដោយ​សារ​មាន​សង្គ្រាម​នៅ​ប្រទេស​វៀតណាម ទើប​ធ្វើ​អោយ​ប្រទេស​បារាំង​មិន​មាន​ការ​រវីរវល់​អ្វី​ទេ ចំពោះ​ការ​កំណត់​ភូមិ​ឲ្យ​បាន​ជាក់​លាក់ និង​តាម​រក​ភូមិ​នៅ​តាម​ជាយ​ព្រំដែន​សម្រាប់​ដោះ​ដូរ។

លោក វ៉ា គឹមហុង បាន​បន្ថែម​ទៀត​ថា ការ​ចរចា​ឲ្យ​ភូមិ​ទាំង​ពីរ ដែល​ជា​ទី​កន្លែង​ភូមិ​កំណើត​របស់​លោក ហេង សំរិន ទៅ​ឲ្យ​វៀតណាម និង​រក​ភូមិ​ចំនួន​ពីរ​ខាង​វៀតណាម មក​វិញ ដោយ​គណនា​ផ្ទៃ​ក្រឡា​ដី​ឲ្យ​ស្នើ​គ្នា​មក​នោះ។ លោក​ថា ភាគី​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ភូមិ​មួយ​ចំនួន នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ គឺ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ក្នុង​នោះ មាន​ភូមិ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ដូច្នេះ ខេត្ត​ខ្លះ​នៅ​ជាប់​ព្រំដែន​គោក​ជាមួយ​វៀតណាម រួម​មាន​ដូច​ជា រតនគិរី មណ្ឌលគិរី ស្វាយរៀង កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ កំពត និង​ក្រចេះ។
ចំពោះ​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បាន​ដាក់​លិខិត​មួយ ស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​សមាជិក​សភា​កម្ពុជា​ទាំង ១២៣​រូប នៃ​នីតិកាល​ទី​៤ នេះ ឲ្យ​ជួយ​កោះ​ហៅ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​ឲ្យ​ចូល​មក​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​សភា អំពី​បញ្ហា​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​វៀតណាម ស្តី​ពី​ការ​ដោះ​ដូរ​ភូមិ​នៃ​ខេត្ត​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នោះ៕

No comments:

Post a Comment

yes