សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 11, 2011


លោក សុខ អាន ជម្រាប ប្រាប់ ឯក អគ្គ រដ្ឋ ទូត ថ្មី របស់
អូស្ត្រាលី
ប្រចាំ ប្រទេស កម្ពុជា អំពី ការ វាយ ប្រហារ
ជា ទ្រង់ ទ្រាយ ធំរបស់ ថៃ មក លើ កម្ពុជា

នៅ​ក្នុង​ឱ​កាស​ទទួល​ជួប​ពិភាក្សា​ជា​មួយ​លោក​ជំទាវ​ ផែ​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ​ ឯក​អគ្គរដ្ឋ​ទូត​ថ្មី​នៃ​​ប្រទេស​​​អូស្ត្រាលី​​ប្រ​ចាំ​​​ព្រះ​រាជាណាចក្រ​ កម្ពុជា​នៅ​ទី​ស្តី​ការ​គណៈ រដ្ឋមន្រ្តី​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១​ លោក​សុខ អាន ​មាន​ប្រសាសន៍​ថា​ រយៈ​ពេល៤ថ្ងៃ ​កន្លង​ទៅ​នេះ​ គឺ​រាប់​ពី​ថ្ងៃ​ទី ៤ ដល់ ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១
ភាគី​ថៃ​បាន​វាយ​ប្រហារ​​ ដោយ​ទ្រង់ទ្រាយ​ធំ​មក​លើ​កម្ពុជា​។ ទាហាន
ថៃ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​​ ពិសេស​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​ បាញ់​ផ្លោង​​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​ កម្ពុជា​ បណ្តាល​ឲ្យ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ ​ជីវិត​មនុស្ស​ និង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខូចខាត​ដល់​ប្រាសាទ​ ព្រះ​វិហារ​ជាទីសក្ការៈ​ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ និង​រំលោភ​លើ​អនុសញ្ញា​អន្តរ​ជាតិ​ ឆ្នាំ១៩៥៤ស្តី​ពី​ការ​ការ​ពារ​បេតិកភណ្ឌ​ពេល​មាន​ជម្លោះ​ ប្រដាប់​ដោយ​អាវុធ​ និង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ ស្តី​ពី​​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ ដែល​បញ្ហានេះ ​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ អន្តរជាតិ​ ដើម្បីជួយ​ការ​ពារប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក​ ពីការ​ឈ្លាន​ពាន​ របស់ថៃ ។
​លោក សុខ អាន​ បាន​មាន​ប្រសាសន៍​ជម្រាប​លោក​​ជំទាវ​ ផែ​​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ទៀត​ថា ភាពតានតឹង​រវាង​កម្ពុជា​ និង​ថៃ​ គឺដោយ​សារ​តែ​ប្រទេស​ថៃ​ប្រើ​ប្រាស់​ផែន​ទី​ចម្លែក​ផលិត​ជា​ឯកតោ​ភាគី និង​គ្មាន
ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​។ ​កម្ពុជា​ស្វាគមន៍​ចំពោះ​វត្ត​មាន​​ ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​ក្រុម​អ្នក​សង្កេត​ការណ៍​យោធា​ របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​កម្ពុជា​បើ​​សិន​​ជា​ប្រទេស​អូស្រ្តាលី​យល់​ព្រម​។​លោក សុខ អាន​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា
លោក​បាន​ផ្ញើ​លិខិត​ សុំ​អន្តរាគមន៍​ ពី​អង្គការ​យូណេស្កូហើយ ​លោក​ជំទាវ​ IRINA BOKOVA អគ្គនាយក​អង្គការ យូណេស្កូ បាន​យល់​ ព្រម​បញ្ជូន​អ្នក​ជំនាញ​ការមក​ពិនិត្យ​ការ​ខូច​ខាត​ និង​ផល​ប៉ះពាល់​លើ​ប្រាសាទ​ព្រះ​វិហារ​ដែល​បង្ក​ដោយ​ គ្រាប់​កាំ​ភ្លើង​ធុន​ធ្ងន់​របស់​កងទ័ពថៃ​ ដែល​ជា​មួយ​គ្នា​នោះក៏​ទាម​ទារ​ឲ្យ​មាន​វត្ត​មាន​អ្នក​សង្កេត​ការ​ណ៍​ យោធា​របស់​អង្គការ​សហប្រ
ជា ជាតិ​ផងដែរ។ លោក​សុខ​អាន​បញ្ជាក់​ថា ដោយសារ​ការ​ ចរចារ​ទ្វេរ​ភាគីរវាង​កម្ពុជា-ថៃ មិន​ទទួល​បាន​ជោគ​ជ័យ វត្តមាន​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ជា​ក្រុម​​អព្យាក្រឹត្យ​ គឺ​អាច​លុប​បំបាត់​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។ ​ជាមួយ​នឹង​ការ​រំលឹក​ពីតួនាទី​ ​យោធា​នៃ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ ដែល​មាន​លោក​​ឧត្តម​សេនីយ៍ ចន សាន់ឌឺសុន មក​ពី​ប្រទេស​អូស្រ្តាលី​ ជា​មេបញ្ជាការ​ក្នុង​កង​រក្សាសន្តិភាព​ នៅ​កម្ពុជា​ពី​ឆ្នាំ​ ១៩៩១ ដល់ ឆ្នាំ​១៩៩៣ លោក​ សុខ អាន បាន​មាន​ប្រសាសន៍​ ជម្រាប​លោក​ជំទាវ ផែ​នីឡូប អាន រី​ឆាដ (Penelope Ann Rechards​) ថា ព្រះរាជាណាចក្រ​កម្ពុជា​សូម​ស្វាគមន៍​ប្រសិន​បើ​ប្រទេស​អូស្រ្តាលី​ស្ម័គ្រ​ ចិត្ត​មាន​វត្ត​មាន ​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​យោធា អ.ស.ប នៅ​ព្រំដែន​តំបន់ប្រាសាទ​ព្រះវិហារ។​មាន​ប្រសាសន៍​ក្នុង​ជំនួប​ពិភាក្សា​នោះ​លោកជំទាវ​ ផែ​នីឡូប អាន រី
ឆាដ បាន​ថ្លែង​អំណរគុណ​ចំពោះ​សេចក្តី​ រាយការណ៍​ របស់​លោក​សុខ អាន និង​បាន​ចូលរួម​រំលែក​ទុក​ចំពោះ​ប្រជា​ពលរដ្ឋ​ និង​យោធា​កម្ពុជា​ ដែល​បាន​រងគ្រោះ​។ លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​​អូស្ត្រាលី​បាន​បញ្ជាក់​ថា ពេល​វត្តមាននៅ​កម្ពុជា​លោក​ជំទាវ​នឹង​ខិត​ខំ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេរ​ ភាគី​រវាង​​អូស្រ្តាលី-កម្ពុជា កាន់​តែ​មាន​ការ​រីក​ចំរើន​ថែម​ទៀត​។​ ដោយ​បាន​អះអាង​ថា នឹងនាំ​យក​សេច​ក្តី​រាយការណ៍​ និង​សំណូម​ពរ​របស់​កម្ពុជា​ទៅ​រាយការណ៍​ជូន​ រដ្ឋាភិបាល​អូស្រ្តាលី​ ហើយ​​ជំហរ​រដ្ឋាភិបាល​អូស្រ្តាលី​គឺ​ស្នើ​សុំ​​ឲ្យ​ភាគី​ទាំង​ពីរ​កម្ពុជា-ថៃ​ មាន​ការ​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរមា​ ហើយ​បន្ត​ដោះ​ស្រាយ​ជា​មួយ ​គ្នា​ ដោយ​សន្តិវិធី​៕

No comments:

Post a Comment

yes