សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 12, 2011


ប្រមុខការទូតកម្ពុជាចេញដំណើរទៅកាន់អង្គការ
សហប្រជាជាតិ

កាលពី​ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក។ លោក ហោ ណាំហុង ត្រូវ​ចូល​រួមតុ​ប្រជុំ ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នា​ថ្ងៃ​ចន្ទ ទី​១៤​កុម្ភៈ ខាង​មុខ។ ចំពោះ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​កម្ពុជា នឹង​លើក​បញ្ជាក់​ពី​សកម្មភាព​ឈ្លានពាន​របស់​ថៃ មក​លើ​បូរណភាព​ដែនដី​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត ជា​ពិសេស​កងទ័ព​ថៃ បាន​បាញ់​លើ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
ដោយ លី ម៉េងហួរ
មុន​ពេល​ឡើង​យន្តហោះ ចាក​ចេញ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ កាលពី​ប៉ុន្មាន​នាទី​មុន​នេះ លោក ហោ ណាំហុង បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ការ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ របស់​អង្គការ​សហប្រជាជាតិ នា​ម៉ោង ១០ ព្រឹក ថ្ងៃ​ចន្ទ​ខាង
មុខ ជា​បរាជ័យ​មួយ​ដ៏​ធំ​របស់​ថៃ។ ថៃ​ដែល​បាន​បញ្ចុះបញ្ចូល មិន​ចង់​ឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ឡើយ។ លោក​ប្រមុខ​ការទូត​កម្ពុជា ត្រូវ​ចូល​រួម​តុ​ប្រជុំ​ក្រុម​ប្រឹក្សា
សន្តិសុខ​អង្គការ​សហប្រជាជាតិ នា​ថ្ងៃ​ចន្ទ ទី១៤​កុម្ភៈ ឆ្នាំ​២០១១។ កិច្ច​ប្រជុំ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចំនួន ១៥ ប្រទេស និង​មាន​ភាគី​ជម្លោះ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ថៃ ព្រម​ទាំង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន
។ លោក ហោ ណាំហុង បាន​ថ្លែង​ថា លោក​នឹង​លើក​ឡើង​ពី​ការ​រំលោភ​បំពាន​របស់​ថៃ លើ​ដែនដី​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ថ្ងៃ​ទី​៤ បន្ត​ដល់​ថ្ងៃ​ទី​៧​កុម្ភៈ​នេះ។ លោក​ប្រមុខ​ការទូត ក៏​នឹង​លើក​ឡើង​ពី​ដំណើរ​ដើម​ចម និង​មូលហេតុ​នៃ​ការ​ធ្វើ​សង្គ្រាម​របស់​ថៃ លើ​កម្ពុជា។ នោះ​ក៏​ដោយសារ​តែ​ថៃ មិន​គោរព​សាលក្រម​របស់​តុលាការ​អន្តរជាតិ ឆ្នាំ​១៩៦២។ ក្រៅពីនេះ លោក ហោ ណាំហុង ក៏​នឹង​លើក​សំណូមពរ​មួយ​ចំនួន​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ ​សហប្រជាជាតិ ដើម្បី​ធានា​ការ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​នៅ​ព្រំដែន​ព្រះវិហារ។​ទោះជា​យ៉ាងណា លោក​ប្រមុខ​ការទូត​កម្ពុជា បញ្ជាក់ថា កម្ពុជា​ចង់​ដោះ
ស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី ដោយ​មាន​សហគមន៍​អន្តរជាតិ​ចូលរួម ខណៈ​ដែល
ថៃ​ចង់​ដោះស្រាយ​ទ្វេភាគី​។​​តាម​លោក ហោ ណាំហុង ការចរចា​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​លើ​ជម្លោះព្រំដែន ហួស​សម័យ និង​មិន​អាច​ទៅ​រួច​ឡើយ​។ បញ្ហា
គ្រាប់មីន​ចង្កោម​របស់​ថៃ បាញ់​លើ​កម្ពុជា ក៏​ជា​ប្រធានបទ របស់​លោក​ប្រមុខ​ការទូត ត្រូវ​លើកឡើង​នៅ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នា​ថ្ងៃ​ច័ន្ទ
ខាងមុខ​ផងដែរ​។​ ​ជា​ការកត់សម្គាល់ គណៈប្រតិភូ​កម្ពុជា ដែល​ទៅ​ចូលរួម​តុ​ចរចា​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នាពេលនេះ មាន​តែ​មន្ត្រី​ខាង​ក្រសួងការបរទេស​ប៉ុណ្ណោះ​៕ប្រភពពីវិទ្យុ បារាំងអន្តរជាតិ RFI

No comments:

Post a Comment

yes