សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 1, 2011


តុលាការកំពូល រក្សាការសំរេចរបស់សាលាឧទ្ធរណ៏
លើសំណុំរឿងលោក សម រង្ស៊ី លោក ព្រំ ជា
និងអ្នកស្រី មាស ស្រី

​តុ​លា​ការ​កំ​ពូល​បាន​សំ​រេច​រក្សា​ការសំរេច​របស់​សា​លា​ឧទ្ទរណ៏​លោក​សម​រង្ស៊ី​ជាប់​ពន្ធ័​នាគារ​រយៈ​ពេល​២​ឆ្នាំ​និងបង្គាប់​ឲ្យ​លោក​សម​រង្ស៊ី​និង​កសិករ​២​នាក់​រួម​គ្នា​បង់​ប្រាក់​ផាក​ពិន័យ​និង​ជំងឺ​ចិត្ត​ជាង៦០​លាន​រៀល​។

​សូម​ជំ​រាប​ថា​ការ​ប្រ​កាស​សាល​ក្រម​របស់​តុ​លា​ការ​កំពូល​នៅថ្ងៃ​ទី១​មិនា​នេះ​គឺ​បន្ទាប់​ពី​តុ​លា​ការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២៣​កុម្ភះ​ឆ្នាំ​២០១១​។

​មេ​ធា​វី​ការ​ពារ​ក្តីឲ្យ​​លោក​សម​រង្ស៊ី​និង​កសិករ​ពីរ​នាក់​លោក​ជូង​ជូងី​បាន​ឲ្យ​ដឹង​ថា​ការ​សំរេច​សេចក្តី​នេះ​មិន​ត្រឹម​ត្រូវ​ទេ​អយុត្តិធម៌
ណាស់​សំរាប់​កូន​ក្តី​របស់​លោក​និង​កសិករ​ពីរ​នាក់​។ទង្វើរលោក​សម​រង្ស៊ី​ធ្វើ​មិន​មែន​ចង់​បំផ្លាញ​បង្គោល​ព្រំដែន​ទេ​គឺ​លោក​មាន​បំណង​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​បោះ​បង្គោល​ព្រំ​ដែន​។លោក​សម​រង្ស៊ី​ចង់​ឲ្យ​មានការ​ធានា​ថា​ការ​បោះ​បង្គោល​ព្រំដែន​ត្រូវ​បាន​គោរព​តាម​រដ្ឋ​ធម្ម​នុញ្ញ​ធានា​បាន​ការ​គោ​រព​បូរណ​ភាព​ទឹក​ដី​ខ្មែរ​។

​លោក​ហូរ​វ៉ាន់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មណ្ឌល​ភ្នំពេញ​បានឲ្យ​ដឹង​ថា​រឿង​លោក​សម​រង្ស៊ី​ជា​រឿង​នយោ​បាយ​គួរ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោ​បាយ​ត្រូវ​មាន​ការ​ចរចា​គ្នា​រឺ​លើក​លែង​ទោស​ដើម្បី​ការពារ​ផល​ប្រយោជន៏​ប្រ​ជា​ពល​រដ្ឋ​ប្រទេស​ជាតិ​ដូច​ជា​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ទាំង​ខាង​លិច​និង​ខាង​កើត​។

​គួរបញ្ជាក់​ថា​លោក​សម​រង្ស៊ី​និង​ប្រ​ជា​កសិករ​គឺ​លោក​ព្រំ​ជា​និង​លោកស្រី​មាស​ស្រី​បាន​ដក​តំរុយ​បង្គោល​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​តុលា​ឆ្នាំ​២០០៩​នៅ​ស្រុ​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​។​ហើយ​នៅ​ថ្ងៃ​ទី​២៦ខែ​តុ​លា​ឆ្នាំ​២០០៩អភិបាល​ស្រុក​ចន្ទ្រា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ទៅ តុ​លា​ការ​ស្វាយ​រៀង​រហូត​ដល់​ថ្ងៃ​ទី​២៧​មករា​ឆ្នាំ​២០១០​តុ​លា​ការ​ស្វាយ​រៀង​ផ្តន្ទាស​ទោស​លោក​សម​រង្ស៊ី​ឲ្យ​ជាប់​ពន្ធ​នាគារ​២​ឆ្នាំ​កសិករ​ចំនួន​២​នាក់​លោក​ព្រំ​ជា​និង​លោកស្រី​មាស​ស្រី​ម្នាក់​១ឆ្នាំ​និង​បង្គាប់​ឲ្យ​អ្នក​ទាំង​បី​បង់​ប្រាក់​ផាក​ពិន័យ​ជំងឺ​ចិត្ត​រួម​គ្នា​៦៣​លាន​រៀល​៕

No comments:

Post a Comment

yes