សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 14, 2011


រញ្ជួយដីនៅជប៉ុនសម្លាប់មនុស្សជិត ១០.០០០នាក់ហើយ

​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ មីនា​នេះ អ្នក​ស្លាប់​ដោយ​ឧប្បត្តិហេតុ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ដល់​ចំនួន​ជិត​មួយ​ម៉ឺន​នាក់​ហើយ និង​មាន​មនុស្ស​ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ទៀត​បាន​បាត់​ខ្លួន។
AFP PHOTO/YOMIURI SHIMBUN
រលកយក្ស (Tsunami) បណ្ដាលឲ្យឆេះផ្ទះនៅទី
ក្រុង Natori នៃប្រទេសជប៉ុន។
រូបថតថ្ងៃទី១១ មីនា ២០១១
​នេះ​ជា​ឧប្បត្តិហេតុ​រញ្ជួយ​ដី​ធំ​បំផុត​លើក​ទី​មួយ​ហើយ ដែល​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល ១០០​ឆ្នាំ​នៅ តំបន់​ឦសាន​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​សុក្រ ទី​១១ មីនា កន្លង​ទៅ​នេះ។
​នៅ​ថ្ងៃ​នេះ កាសែ New York Times បាន​ផ្សាយ​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់
និង​អ្នក​បាត់​ខ្លួន​អាច​នឹង​កើន​ឡើង​ទៀត។ ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្តការ​ស្រាវជ្រាវ​រុក​រក​មនុស្យ​ដែល​បាត់​ ខ្លួន​នៅ​តាម​ភូមិ និង​សហគមន៍ ដែលស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​នោះ និង​អ្នក​ដែល​កំពុង​ជាប់​កប់​នៅ​ក្រោម​ផ្ទះ និង​នៅ​ក្រោម​គំនរ​បាក់​បាក់​បែក។
​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​ជប៉ុន​នៅ​ពេល​នេះ គឺ​រលក​យក្ស (tsunami) ដែល​មាន​កម្ពស់​ប្រមាណ ១០​ម៉ែត្រ ផ្ទុះ​ឡើង​បន្ទាប់​ការ​រញ្ជួយដី​ដ៏​ធំ​នេះ។ បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​លេច​លង់​ផ្ទះ​សម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ៕
​ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes