សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 14, 2011


ខ្មែរក្រោមទៅប្រជុំ អ.ស.ប. នៅបែលហ្ស៊ិក

អង្គការ​សហ​ប្រជា​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅប្រទេស​បែលហ្ស៊ិក ដើម្បី​រាយ​ការណ៍​អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ភាព​ក្រីក្រ​របស់​ជនជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ប្រទេស​វៀតណាម។
ប៉ូលិសកម្ពុជាបង្ក្រាបព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្មនៅខាងមុខស្ថានទូត
វៀតណាម ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៧


ដោយ មឿង ទុម
ប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុក​ថាច់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា កិច្ច​ប្រជុំ​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១១ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល នៃ​ប្រទេស​បែលហ្ស៊ិក។
មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ទាំង​នេះ បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ភូមិភាគ​ខាង​ត្បូង​នៃ​ ប្រទេស​វៀតណាម ក្នុង​ដែន​ដី​កម្ពុជាក្រោម​ផង​ដែរ ដើម្បី​ស្វែង​យល់​ស្ថានការណ៍​ជាក់​ស្ដែង​នៅ​ទី​នោះ កាល​ពី​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១០។
លោក​ស្រី ម៉ាហ្គី ម៉ារភី (Maggie Murphy) រដ្ឋ​លេខាធិការ​នៃ​អង្គការ​ប្រជា​ជាតិ និង​ប្រជា​ពល​រដ្ឋ​ដែល​គ្មាន​តំណាង​នៅ​ក្នុង​រដ្ឋាភិបាល ឬ​ហៅ​កាត់​អង្គការ UNPO មាន​ប្រសាសន៍​ពី​ប្រទេស​បែលហ្ស៊ិក​តាម​ទូរស័ព្ទ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា កន្លង​មក​មាន​សេចក្ដី​រាយ​ការណ៍​ថា មាន​ករណី​មួយ​ចំនួន​ពាក់​ព័ន្ធការ​រើសអើង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម ៖ «អ្នក​ជំនាញ​ឯករាជ្យ​របស់​អង្គការ​សហ​ប្រជា​ជាតិ ផ្នែក​ជន​ជាតិ​ភាគ​តិច បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម គឺ​យើង​បាន​ផ្ដល់​ព័ត៌មាន​ត្រួសៗ​ដល់​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ មុន​ពេល​គេ​ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​យើង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា គាត់​ពិត​ជា​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ហើយ​គាត់​នឹង​រាយ​ការណ៍​អំពី​ស្ថានភាព​របស់​ខ្មែរ​ក្រោម​ទាំង​នោះ នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការសហ​ប្រជា​ជាតិ ដែល​នឹង​ចេញ​សម្រាប់​ឆ្នាំ​នេះ»។
លោក ថាច់ ង៉ុក​ថាច់ មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា ប្រតិភូ​ពីរ​រូប​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ រួម​មាន​តំណាង​យុវជន លោក ប៊ី បូរា និង គួន តុំអា ដើម្បី​ទៅ​ស្ដាប់​រាយ​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ ស្ដី​អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ភាព​ក្រីក្រ​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង​ខ្មែរ​ក្រោម​នៅ​ភូមិ​ភាគ​វៀតណាម​ខាង​ត្បូង៕
ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes