សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 11, 2011


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យថៃប្រញាប់ឆ្លើយ
​​តបចំពោះសំណើអាស៊ាន

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅកាន់​សម​ភាគី​ថៃ ឲ្យ​ឆ្លើយ​តប​ជា​ប្រញាប់ ចំពោះ​លិខិត​របស់​រដ្ឋមន្ត្រី​ការបរ ទេស​អាស៊ាន ដែល​បាន​ដើរតួ​ជា​អ្នក​សម្របសម្រួល​ស្វែង​រក​ដំណោះ ស្រាយ​លើ​ជម្លោះ​ព្រំដែន​ កម្ពុជា​-​ថៃ។ នោះ​គឺ​ការ​កោះ​ប្រជុំ​គណៈ កម្មការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥​មីនា ព្រមទាំង​ការកំណត់​ទីតាំង និង​លក្ខខណ្ឌ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ។
នាយករដ្ឋមន្ត្រី ខ្មែរ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ អាប់ភិស៊ីត វេចាជីវ៉ា
© RFI
ជា​សេចក្តី​អំពាវនាវ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​កាន់​សម​ភាគី​ថៃ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី អាប់ភិស៊ីត វេចាជីវ៉ា ឲ្យ​ប្រញាប់​ប្រញាល់​ឆ្លើយ​តប ចំពោះ​លិខិត​កោះ​ប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ JBC និង GBC នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១១។ សំណើរបស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក៏​ចង់​ឲ្យថៃ​បញ្ជាក់​​ពី​ទីតាំង សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ព្រះវិហារ​ផង​ដែរ។​
​ក្នុង​ពិធី​កាត់​ឫស​សីមា ក្នុង​វត្ត​មួយ នៅ​ខេត្ត​បាត់ដំបង ជាប់​ព្រំដែន​ប្រទេស​ថៃ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការអំពាវនាវ​ទៅកាន់​សម​ភាគី​ថៃ ឲ្យ​ប្រញាប់​ឆ្លើយ​តប និង​ទទួល​យក​កិច្ច​សម្របសម្រួល​របស់​ឥណ្ឌូនេស៊ី ដើម្បី​​ឈាន​ទៅ​​រក​ដំណោះស្រាយ​មួយ ចៀសវាង​ការ​បង្ហូរ ឈាម នៅ​ព្រំដែន​កម្ពុជា​-​ថៃ។​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវឲ្យ​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភិស៊ីត វេចាជីវ៉ា​ឆ្លើយតប​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស ឲ្យបាន​លឿន​ជា​ទីបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន អំពី​ការប្រជុំ ឬ​មិន​ប្រជុំ​គណៈ កម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ​? ហើយ​ថា​តើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ នេស៊ី មក ឬ​មិន​មក​ត្រួតពិនិត្យ​តំបន់​ព្រំដែន​ព្រះវិហារ។​ជាមួយ​នឹង​សេចក្តី អំពាវ នាវ​ខាងលើ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន ក៏បាន​លើក​ឡើង​នូវ​ខ្លឹមសារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ការបទេសកម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ ព្រម​ទាំង​ចម្លង​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់ ជុំវិញ​សេចក្តីព្រាង​ក្របខ័ណ្ឌ​ប្រណិប័តន៍ ស្តីពី ការពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី នៅ​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ។
​តាម​លោក​នាយក​រដ្ឋមន្ត្រី ខ្លឹមសារ​លិខិត ចុះ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១១ របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក៏​បាន​ដាស់​តឿន​ថៃ​ឲ្យ​ពិចារណា ប្រកប​ដោយ​វិជ្ជមាន និង​ឆ្លើយតប​ជាបន្ទាន់។ លិខិត​នោះ ក៏​បាន​សួរ​ថៃ ពី​ការ​មិន​ទាន់​ឆ្លើយតប ទទួល​យក​ការ​កោះ​ប្រជុំគណៈកម្មការ​ដោះស្រាយ​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី បាន​ទទួល​ការយល់ ព្រម​ពី​កម្ពុជា​រួចហើយ។​យ៉ាងណាក៏ដោយ ការ​មិន​ទាន់​ឆ្លើយតប​របស់​ថៃ លើ​ការស្វែងរក​ដោះស្រាយ​លើ​ជម្លោះ​ព្រំដែន ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គូស​បញ្ជាក់​ប្រាប់​អន្តរជាតិ​ថា អ្វីៗ​ស្ថិត​លើ​ដី​ថៃ​ទាំង​អស់។ នោះ​គឺ​អ្នក សង្កេតការណ៍​ឥណ្ឌូនេស៊ី មក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់ បាន ឬ​មិន​បាន គឺ​នៅ​លើ​ថៃ។ រីឯ​កម្ពុជា ឆ្លើយ​តប​ភ្លាមៗ និង​បាន​នាំ​ទៅ​រកភាព​ធូរស្រាល តាម រយៈ​យន្តការ​ត្រួតពិនិត្យ​មួយ​របស់​អាស៊ាន ដើម្បី​ចៀសវាង​ការប៉ះទង្គិច ដោយ​កម្លាំង​ប្រដាប់​អាវុធ នៃ​ប្រទេស​កម្ពុជា​-​ថៃ៕
ពីវិទ្យុ បារាំង អន្តរជាតិ RFI

No comments:

Post a Comment

yes